ពលរដ្ឋមួយចំនួនតូច ប្រគល់ឧបករណ៍ឆក់ ជូនសមត្ថកិច្ចនឹងសន្យាបញ្ឈប់ការឆក់ត្រីតែនៅមួយចំនួនធំនៅតែគឃ្លេីន!!!
កំពង់ឆ្នាំង÷ឧបករណ៍ឆក់ត្រីចំនួន12គ្រឿង ត្រូវបានពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនសមត្ថកិច្ច នៅព្រឹកថ្ងៃទី21ខែមីនា ឆ្នាំ2022ពិធីប្រគល់ឧបករណ៍ឆក់ត្រីទាំង12គ្រឿងនេះ ធ្វើឡើងនៅក្នុងសាលាឃុំប្រឡាយមាសស្រុកកំពង់លែង ក្រោមអធិបតីឧត្តមសេនីយ៍ត្រី ចាប ចាន់ថា ស្នងការរងទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ដោយមានការចូលរួមពីសំណាក់មន្ត្រីជលផលខេត្ត អាជ្ញាធរមូលដ្ឋានផងដែរ។ -លោកឧត្តមសេនីយ៍ត្រី ចាប ចាន់ថា បានធ្វើការណែនាំទៅដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តកំពង់ឆ្នាំង ឱ្យបញ្ឈប់ការនេសាទដោយខុសច្បាប់ដើម្បីជួយរួមចំណែកក្នុងការរក្សាធនធានធម្មជាតិ។ -តែទោះជាមានការភ្ញាក់រលឹករបស់ប្រជាពលរដ្ឋមួយចំនួនក្តីបទល្មើសនេសាទលំដាប់វីអាយភីនៅតែប្រព្រឹត្តទៅដោយរលូនក្រោមការបើកដៃរបស់មន្ត្រីជំនាញនិងអាជ្ញាធរមួយចំនួន។ ថ្វីដ្បិតតែការស្រាវជ្រាវដឹងថាអ្នកនៅពីក្រោយកាងក្នុងបទល្មើសនេសាទទាំងអស់នេះក្តី ក៏ការបង្ក្រាបហាក់ដូចជានៅទ្រឹងមិនក្តៅគគុកឡើយ ដោយសារតែមន្ត្រីមួយចំនួនដែលត្រូវចុះទៅបង្ក្រាបបានត្រូវថ្នាំសណ្តំរបស់ពួករកស៊ីបទល្មើសរួចទៅហើយ។...
Read more



















