កំពង់ឆ្នាំង : ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។ សន្និបាទមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ស្នងការ មេបញ្ជាការកងកម្លាំងជុំវិញខេត្ត និងកងកម្លាំងឈរជើងក្នុងភូមិសាស្ត្រខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព តំណាងអង្គការដៃគូអភិវឌ្ឍន៍ ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក កម្លាំងទាំងបីក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់៕