ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់បានស្លាប់និង២នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កើតឡើងនៅវេលាម៉ោង ៩និង៤៥នាទីព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវជាលេខ ៥ចន្លោះគីឡូម៉ែត្រលេខ ៧៥ និង៧៦ ស្ថិតក្នុងភូមិចារថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ។
តាមប្រភពពី សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានអត់ដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត toyota prius ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 2BM-4772 បើកបរក្នុងទិសដៅពីត្បូងទៅជើង ផ្លូវល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានរាយចង្កូត ធ្លាក់ចូលប្រឡាយគ្មានទឹក ហើយបានជ្រុលទៅបុកនឹងលូឆ្លងប្រឡាយយ៉ាងខ្លាំង បណ្ដាលឱ្យអ្នកបើកបរភេទប្រុសអាយុប្រហែល៥០ឆ្នាំម្នាក់ និងស្ត្រីម្នាក់ដែលអង្គុយជាមួយបានស្លាប់ទាំង២នាក់ ចំណែកស្ត្រី២នាក់ ជាអ្នករួមដំណើរដែលអង្គុយខាងក្រោយ បានរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅបន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាបន្ទាន់ សពជនរងគ្រោះទាំង២នាក់ ត្រូវបានរក្សាទុកដើម្បី ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយធ្វើដំណើរត្រូវបានរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕























