កំពង់ឆ្នាំង÷លោក ឈឹម ចំរើន តួនាទីជាមន្ត្រីកំណត់ព្រំវាស់វែងបានអញ្ជើញមកដល់ការិយាល័យព័ត៌មាន ឬទ្ធិ សែន ញូស៍ ដេីម្បីសូមបំភ្លឺចំពោះករណីដែលបានកើតឡើងកាលពីថ្ងៃ ច័ន្ទ ទី 14 ខែមីនា ឆ្នាំ 2020 កន្លងមក។ លោកបានសារភាពថា លោកពិតជាបានយកលុយពីប្រជាពលរដ្ឋពិតមែន ដើម្បីរៀបចំឯកសារមួយចំនួនដូចជា÷យកទៅធ្វើឯកសារអំណោយផ្ដាច់ពីឪពុកម្ដាយ+ធ្វេីលិខិតបញ្ជាក់ភាពនៅលីវ+ធ្វេីលិខិតបញ្ជាក់មរណភាព+ធ្វេីពាក្យស្នើសុំបំបែកក្បាលដីនិងបញ្ជាក់ប្រភពកាន់កាប់ដី។ល។ -ចំពោះថវិកាដែលលោកបានទទួលពីប្រជាពលរដ្ឋ លោក ឈឹម ចំរើន បានប្រគល់ជូនប្រជាពលរដ្ឋវិញហើយ។ ចំពោះកំហុសឆ្គងដែលកើតឡើងលោក ឈឹម ចំរើន សន្យាថានឹងមិនឲ្យកើតមានជាលើកទី ពី ទៀតឡើយនឹងសន្យាប្រឹងប្រែងធ្វើការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ អង្គភាព ឬទ្ធិ សែន សូមសរសើរមន្ត្រីសូរិយោដីរូបនេះដែលហ៊ានចេញមុខទទួលខុសត្រូវ ចំពោះកំហុសរបស់ខ្លួន តែមិនគាំទ្រមន្ត្រីគ្រាប់ល្ពៅមួយចំនួនផ្សេងទៀតគិតតែពីការកិបកេងយកផលប្រយោជន៍ជាតិ និង ប្រជាជនយកទៅធ្វើមានបានសម្រាប់គ្រួសារនិងបក្សពួករបស់ខ្លួននោះឡេីយ៕