កំពង់ឆ្នាំង÷នៅម៉ោង 8:30 យប់ថ្ងៃទី 13 ខែមិនាឆ្នាំ 2022 ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក សេង វិចិត្រ អភិបាលស្ដីទីស្រុករលាប្អៀរ រួមសហការ មានកម្លាំងសមត្ថកិច្ចអន្តរាគមន៍នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងកងរាជអាវុធហត្ថ ស្រុក រលាប្អៀរ បានចុះទៅធ្វើការបង្រ្កាបក្រុមឈ្មួញដឹកលៀសខុសច្បាប់នៅត្រង់ចំណុច ភូមិ ថ្នល់តាសែងនឃុំ ស្វាយជ្រុំ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង។ វត្ថុតាងដែលរឹបអូសបាន មានរថយន្ត យីឌុប ពីរគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3F 1785 និងមួយគ្រឿងទៀតពាក់ស្លាកលេខ កំពង់ឆ្នាំង 3A 1645 ព្រមទាំងលៀសប្រមាណជា 40 តោន។ ក្រោយពេលបង្រ្កាបវត្ថុតាងត្រូវយកមករក្សាទុកនៅអធិការនគរបាលស្រុករលារប្អៀរដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
អត្ថបទដោយ: សហការី rithysen-news