កំពង់ឆ្នាំង÷នាពេលថ្មីៗនេះមានសកម្មភាពរូបភាពនៃការជំរិតទារប្រាក់ដែលធ្វើឡើងដោយមន្ត្រីសូរិយោដី នៅក្នុងដំណើរការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធនៅក្នុងបរិវេណ វត្តស្តុករពាក់ ស្ថិតនៅក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ តេីមន្ត្រីដែលធ្វើសកម្មភាពជំរិតទារប្រាក់ពីប្រជារាស្រ្ត រូបនេះឈ្មោះអី សូម មេត្តា លោក លី សុភា ប្រធានមន្ទីរសុរិយោដីខេត្តកំពង់ឆ្នាំងបញ្ជាក់ឈ្មោះពិតឲ្យមហាជនស្គាល់ផង។ -បើតាមគោលការណ៍ជាទូទៅការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ពុំបានតម្រូវឲ្យទារប្រាក់ពីម្ចាស់ដីទេ លើកលែងតែប្រាក់សេវាសាធារណៈដែលកំណត់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីប៉ុណ្ណោះ។ -តែផ្ទុយទៅវិញនៅក្នុងដំណាក់កាលបំពេញការងារ(មន្ត្រីវិនិច្ឆ័យ)ទាពីម្ចាស់ដី 6 មុឺនរៀល នៅក្នុងដំណាក់កាលវាស់វែង(មន្ត្រីកំណត់ព្រំ)ទារ 6 ម៉ឺនរៀលទៀត។ ដូចនេះត្រឹមតែ មន្ត្រីពីររូបប៉ុណ្ណោះត្រូវចំណាយអស់ 12 ម៉ឺនរៀលក្នុងមួយប្លង់ ហើយតេីរាស្រ្តត្រូវចំណាយប៉ុន្មានទៀតសម្រាប់មន្រ្តីពាក់ព័ន្ធផ្សេងៗដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិមួយសន្លឹក។ -ជាមួយគ្នានេះដែរក្នុងនាមខ្ញុំជាអ្នកសារពត៌មាន សុំសួរទៅលោក លី សុភា ថា តេីមន្ត្រីជំរិតទារប្រាក់ពីម្ចាស់ដីនោះត្រឹមត្រូវតាមគោការណ៍របស់រដ្ឋដែរឬទេ…?ឬការទារប្រាក់នោះជាគោលការណ៍ដោយស្ងៀមស្ងាត់ពីលោកប្រធានមន្ទីរ..? -ជារឿយៗប្រមុខរាជរដ្ឋាភិបាលតែងតែក្រើនរំលឹកដល់មន្ត្រីឲ្យយកចិត្តទុកដាក់ក្នុងការបម្រើរាស្រ្ត តែបែរជាមន្ត្រីរបស់មន្ទីសូរិយោដីខេត្តកំពង់ឆ្នាំងមួយចំនួននៅតែធ្វើឲ្យរាស្ត្រមានការឈឺចាប់ និងមានការថ្នាំងថ្នាក់រហូតដល់មានការខឹងគោទៅវាយរទេះទៀតផង ។ -ដើម្បីជម្រះសម្អាតនូវអំពើដែលសង្គមស្អប់ខ្ពើមប្រជាពលរដ្ឋដែលរងគ្រោះ សូមសំណូមពរថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី លោកជំទាវប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ឯកឧត្តម អភិបាលខេត្ត មេត្តាធ្វើការស៊ើបអង្កេតនឹងចាត់ផែនការតាមផ្លូវច្បាប់ចំពោះមន្ត្រីខិលខូចទាំងនេះយើងខ្ញុំរង់ចាំដោយរីករាយចំពោះការបកស្រាយរបស់លោកប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំង៕