កំពង់ឆ្នាំង÷ឧបករណ៍ឆក់ត្រីចំនួន12គ្រឿង ត្រូវបានពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនសមត្ថកិច្ច នៅព្រឹកថ្ងៃទី21ខែមីនា ឆ្នាំ2022ពិធីប្រគល់ឧបករណ៍ឆក់ត្រីទាំង12គ្រឿងនេះ ធ្វើឡើងនៅក្នុងសាលាឃុំប្រឡាយមាសស្រុកកំពង់លែង ក្រោមអធិបតីឧត្តមសេនីយ៍ត្រី ចាប ចាន់ថា ស្នងការរងទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ដោយមានការចូលរួមពីសំណាក់មន្ត្រីជលផលខេត្ត អាជ្ញាធរមូលដ្ឋានផងដែរ។
-លោកឧត្តមសេនីយ៍ត្រី ចាប ចាន់ថា បានធ្វើការណែនាំទៅដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តកំពង់ឆ្នាំង ឱ្យបញ្ឈប់ការនេសាទដោយខុសច្បាប់ដើម្បីជួយរួមចំណែកក្នុងការរក្សាធនធានធម្មជាតិ។ -តែទោះជាមានការភ្ញាក់រលឹករបស់ប្រជាពលរដ្ឋមួយចំនួនក្តីបទល្មើសនេសាទលំដាប់វីអាយភីនៅតែប្រព្រឹត្តទៅដោយរលូនក្រោមការបើកដៃរបស់មន្ត្រីជំនាញនិងអាជ្ញាធរមួយចំនួន។ ថ្វីដ្បិតតែការស្រាវជ្រាវដឹងថាអ្នកនៅពីក្រោយកាងក្នុងបទល្មើសនេសាទទាំងអស់នេះក្តី ក៏ការបង្ក្រាបហាក់ដូចជានៅទ្រឹងមិនក្តៅគគុកឡើយ ដោយសារតែមន្ត្រីមួយចំនួនដែលត្រូវចុះទៅបង្ក្រាបបានត្រូវថ្នាំសណ្តំរបស់ពួករកស៊ីបទល្មើសរួចទៅហើយ។ -មន្ត្រីជើងល្អទាំងអស់នេះក្រាបលូនចំពោះមុខ (គណៈបញ្ជាការឯកភាពខេត្ត)នៅនឹងមុខប៉ុណ្ណោះ ពីក្រោយខ្នងគឺនាំគ្នាធ្វើគឃ្លេីនដោយមិនញញើតនិងច្បាប់ឡើយ។ -តែទោះជាយ៉ាងណាប្រជាជនសូមអរគុណចំពោះសមត្ថកិច្ចនិងអាជ្ញាធរមួយចំនួនដែលខិតខំប្រឹងប្រែងការពារធនធានធម្មជាតិដើម្បី ប្រយោជន៍ ប្រជាជនទាំងមូលពិសេសសម្រាប់កូនចៅជំនាន់ក្រោយ៕21/03/2022