(បន្ទាយមានជ័យ)៖ ទុរសេខ្សែភ្លើងបណ្តាលឲ្យឆ្លងចរន្តបង្កជាអគ្គីភ័យ ឆាបឆេះផ្ទះឈើប្រក់ស័ង្កសីអស់ចំនួន២ខ្នងមាន ១ខ្នងឆេះអស់ទាំងស្រុង និងមួយខ្នងទៀត ឆេះអស់ប្រមាណ ៣០ភាគរយ ហេតុការនេះបានកើតឡើងនៅម៉ោង ១១និង៤០នាទីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ក្នុងភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងទទួលផែនបង្ការនិងពន្លត់អគ្កីភ័យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះ២គ្រួសារមាន១.ឈ្មោះ ឌិត រ៉ាម៉ាចន្ត្រា ភេទប្រុសអាយុ៦៧ឆ្នាំនិងប្រពន្ធឈ្មោះ គឹម ហឿន អាយុ៦៤ឆ្នាំ ដែលខូចខាតផ្ទះឈើជញ្ជាំក្តារ ប្រក់ស័ង្កសីទំហំ៥ម៉ែត្រគុណ៦ម៉ែត្រនិងខូចខាតទ្រព្យសម្បត្តិទាំងស្រុង។ ចំណែកគ្រួសារទី២.ឈ្មោះ អឿន ខឿន ខូចខាតផ្ទះឈើជញ្ជាំងស័ង្កសីឆេះជញ្ជាំងម្ខាងប្រមាណ៣០ភាគរយនិងសម្ភារៈប្រើប្រាស់លុយ១លានរៀល៕
លោកបានបញ្ជាក់ថា៖ នៅពេលអគ្គីភ័យកើតឡើងឆាប់ឆេះចេញផ្ទះឈ្មោះ ឌិត រ៉ាម៉ាចន្ត្រា និងប្រពន្ធឈ្មោះ គឹម ហឿន ដែលម្ចាស់នៅខាងក្រោមផ្ទះហើយអគ្គីភ័យបានឆាបឆេះផ្នែកខាងលើហើយបណ្តាលឆាបឆេះរាលដាលអស់ផ្ទះ២ខ្នងដែលផ្ទះឈើប្រក់ស័ង្កសី ហើយភ្លាមៗរថយន្តពន្លត់អគ្កីភ័យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន៣គ្រឿងដែលប្រើប្រាស់ទឹកអស់ចំនួន៤ឡាននិងមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាតំបន់ប្រតិបត្តិកាតសឹករងខេត្តជាច្រើននាក់បានចុះជួយអន្តរាគមន៍ពន្លត់មិនបណ្តាលអោយរាលដាលឆេះផ្ទះអ្នកជិតខាងពន្លត់បានទាន់ពេល៕