BREAKING: អាមេរិកថ្កោលទោសការប្រកាសរបស់លោកពូទីនឲ្យប្រុងជើងការ“អាវុធនុយក្លេអ៊ែរ”
នៅល្ងាចថ្ងៃអាទិត្យ ២៧កុម្ភៈ ខណៈអ៊ុយក្រែននិងរុស្ស៊ីព្រមព្រៀងគ្នាបើកកចិ្ចចរចាជាលើកដំបូងនៅព្រំដែនបេឡារុស លោកពូទីនបានប្រកាសបញ្ជាឲ្យប្រមុខការពារជាតិរុស្ស៊ីប្រុងជើងព្រួលអាវុធនុយក្លេអ៊ែរឲ្យបានខ្ពស់។ ភ្លាមៗនោះ អាមេរិកនិងអង្គការអូតង់បានបរិហារសម្តីរបស់លោកពូទីននេះថាមានគ្រោះថ្នាក់និងមិនអាចទទួលយកបានឡើយ។ បទបញ្ជារបស់លោកពូទីនមិនមែនមានន័យថាប្រទេសរុស្ស៊ីមានបំណងប្រើអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែអាមេរិកបានបរិហារថ្កោលទោសទង្វើរបស់លោកពូទីននេះថាជាការដុតបញ្ឆេះឲ្យវិបត្តិកាន់តែឡើងកម្តៅឡើង និងមិនអាចទទួលយកបានសោះឡើយ។ “នេះគឺជាឧទាហរណ៍មួយដែលគេបានឃើញពីលោកប្រធានាធិបតីពូទីន តាមរយៈជម្លោះនៅអ៊ុយក្រែន។ វាជាការគំរាមកំហែងមួយក្នុងគោលបំណងបង្ហាញពីភាពត្រឹមត្រូវនៃការឈ្លានពានរបស់រុស្ស៊ី”។ នេះគឺជាសម្តីរបស់អ្នកនាំពាក្យសេតវិមានអាមេរិកអ្នកស្រី ជែន សាគីដែលនិយាយនៅលើកញ្ចក់ទូរទស្សន៍ ABC ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅមន្ទីរបញ្ចកោណ បានហៅចំណាត់ការរបស់ក្រុងមូស្គូនេះថាជាការបង្កើនភាពតានតឹង...
Read more