០៨/០៩/២០២២ កំពង់ឆ្នាំង ÷ មុខសញ្ញាក្រុមចោរលួចចោរឆក់មចំនួន ៩នាក់ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ហា ញមុខនៅល្ងាចថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីសមត្ថកិច្ចសហការគ្នាចុះបង្ក្រាប និងចាប់ ខ្លួនបាន ក្រោយពីពួកគេធ្វើសកម្ម ភាពយ៉ាងសកម្ម នៅក្នុងស្រុកចំនួន ៤ នៃខេត្តកំពង់ ឆ្នាំង ។
លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្ន ង ការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ ខូវ លីស្នង ការនគរបាល ខេត្តកំពង់ឆ្នាំង
ក្រោយពីមានសកម្មភាពចោរលួច ចោរឆក់ កើត មាននៅក្នុងស្រុកចំនួន ០៤ គឺ ស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ស្រុក ទឹកផុស និងស្រុករលាប្អៀរ ។
លោកបានដឹកនាំសមត្ថកិច្ចជំនាញបានសហការជាមួយនគរបាលស្រុក នគរបាលប៉ុស្តិ៍ពាក់ព័ន្ធ និងករណីមួយចំនួនបានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺផងក្នុងពេលចេញប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាជនល្មើសដែលភាគធ្វើសកម្មភាពនៅពេលយប់ ដោយប្រើរូបភាព ជិះម៉ូតូធ្លាក់ផ្ដួលម៉ូតូជនរងគ្រោះ ឬឆក់កាបូបជន រងគ្រោះ ពេលជនរងគ្រោះដួលម៉ូតូ ពួកវាក៏បាន ទាញកាំបិតដេញកាប់ និងពេលជនរងគ្រោះរត់ចេញហើយនោះ ពួកវាក៏លួចយកម៉ូតូតែម្តង ។
ជាក់ស្ដែងនៅក្នុងអំឡុង ខែសីហាសមត្ថកិច្ចស្រាវជ្រា វចាប់ខ្លួន បានមុខសញ្ញាខាងលើនេះចំនួន០៩នាក់ មាន÷
ទី១ ភឿន មិថុនា/ ទី ២ ស និមល/ ទី ៣ ណន ថាន/ទី៤ ងន សៀងលី /ទី ៥ ប៊ន រស់/ ទី៦ រ៉េត ឡុង /ទី៧ ហូរ អូន/ ទី៨ យាន ពិសី ទី៩ សាន់ ពួកគេទាំង ០៩ នាក់នេះ រស់នៅក្នុងឃុំមា.នក (មានោក) ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
វត្ថុតាងដែលសម ត្ថកិច្ចរឹបអូសបានរួមមាន កាំ បិត ១ , ពូថៅ ១ និងម៉ូតូ ០៤ គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានបញ្ជាក់ឲ្យដឹងទៀតថា ដោយឡែកនៅក្នុងអំឡុងខែ កក្កដា កន្លងមកមុខសញ្ញាដែលធ្វើសកម្មភាពដូចខាងលើនេះ និងលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំង និងក្នុងស្រុករលា ប្អៀរក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបាន ចំនួន ០៧ នាក់ផងដែរ ដែលជនល្មើសមួយចំនួន នៅក្នុងស្រុកសាមគ្គីមានជ័យ និងមួយចំនួនទៀតមកពីស្រុកពញាឮ ខេត្តកណ្ដាល។
ជនសង្ស័យទាំង ៧ នាក់នេះក៏ត្រូវបានកសា ងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត និង ត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនាគារខេត្តអស់ហើយ។
លោកស្នងការរងក៏បានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងផលលំបាកមួយ ចំនួន ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីនេះ មុខសញ្ញាមួយចំនួនជន រងគ្រោះមិនស្គាល់ មុខដោយសារពួកវាធ្វើសកម្មភាពនៅពេលយប់និងពេលខ្លះជនរងគ្រោះ មិនបានរាយការណ៍ជូនសមត្ថកិច្ចនៅកន្លែងកើតហេតុទាន់ពេលវេលា ។
ក្នុងករណីនេះដែរលោកសូមអំពាវ នាវដល់ប្រជាពលរដ្ឋ ពេលជួបហេតុការណ៍ដូចខាងលើនេះ ត្រូវរាយ ការណ៍ជូនសមត្ថកិច្ចឲ្យបានទាន់ ពេលវេលា និងពេលទុកដាក់ម៉ូតូត្រូវចាក់សោរក សោរកង់ ឲ្យបានត្រឹម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ៕
ដោយសហការី ឬទ្ធិសែនញ៉ូវ rithysen-news