• Latest
  • Trending
  • All
  • News
  • Business
  • Politics
  • Science
  • World
  • Lifestyle
  • Tech
ការសម្រេចចិត្តដោយ ឯកតោភាគី ទើបមានទំនាស់មួយនេះបានកើតឡើងធ្វើឲ្យឈឺក្បាលដល់អាជ្ញាធរ!!!

ការសម្រេចចិត្តដោយ ឯកតោភាគី ទើបមានទំនាស់មួយនេះបានកើតឡើងធ្វើឲ្យឈឺក្បាលដល់អាជ្ញាធរ!!!

August 18, 2022
ស្នងការខេត្តកំពង់ឆ្នាំង សម្រេចផ្អាក តួនាទីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្តីទី ស្រុករលាប្អៀរ ករណីប្រើអំពើហិង្សាលើប្រជាពលរដ្ឋ

ស្នងការខេត្តកំពង់ឆ្នាំង សម្រេចផ្អាក តួនាទីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្តីទី ស្រុករលាប្អៀរ ករណីប្រើអំពើហិង្សាលើប្រជាពលរដ្ឋ

March 5, 2026

ស្លាប់២នាក់របួសធ្ងន់២នាក់ ករណីរថយន្ត បើកsធ្លាក់ប្រឡាយ នៅស្រុករលាប្អៀរ

March 2, 2026
ពិធីបើកសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកំពង់ឆ្នាំង!!!

ពិធីបើកសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកំពង់ឆ្នាំង!!!

January 29, 2026
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បើកវគ្គបណ្តុះបណ្តាល មូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដល់កម្លាំងនគរបាល!!!

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បើកវគ្គបណ្តុះបណ្តាល មូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដល់កម្លាំងនគរបាល!!!

January 29, 2026
អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះយកសំណាក និងបូមឈាមសត្វចិញ្ចឹមដើម្បីសិក្សាពីមេរោគដែលបង្កជាជម្ងឺឆ្លងទៅសត្វ និងមនុស្ស

អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះយកសំណាក និងបូមឈាមសត្វចិញ្ចឹមដើម្បីសិក្សាពីមេរោគដែលបង្កជាជម្ងឺឆ្លងទៅសត្វ និងមនុស្ស

January 28, 2026
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ណែនាំមន្ត្រីរាជការ បន្តពង្រឹងសមត្ថភាពការងារលំបាត់បក្ខពួកនិយមដែលធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពការងារ

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ណែនាំមន្ត្រីរាជការ បន្តពង្រឹងសមត្ថភាពការងារលំបាត់បក្ខពួកនិយមដែលធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពការងារ

January 28, 2026
អភិបាលខេត្តកំពង់ឆ្នាំង ជម្រុញអោយសមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខសង្គម ជាពិសេសស្គែមមិនអោយកើតមានជាដាច់ខាត

អភិបាលខេត្តកំពង់ឆ្នាំង ជម្រុញអោយសមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខសង្គម ជាពិសេសស្គែមមិនអោយកើតមានជាដាច់ខាត

January 28, 2026
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

August 29, 2024
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

August 29, 2024
មើលមុខ ពួកក្រុមក្មេងទំនើង ដើរកាប់គេឯង ដើម្បីកាត់សាញ😏

មើលមុខ ពួកក្រុមក្មេងទំនើង ដើរកាប់គេឯង ដើម្បីកាត់សាញ😏

November 17, 2023
ជនជាតិវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគេចូលទៅកាប់ដើម ឈើព្រៃលិចទឹកនៅក្នុងតំបន់អភិរក្សយកមកធ្វើជាសម្រាស់ដាក់ចាប់ត្រី

ជនជាតិវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគេចូលទៅកាប់ដើម ឈើព្រៃលិចទឹកនៅក្នុងតំបន់អភិរក្សយកមកធ្វើជាសម្រាស់ដាក់ចាប់ត្រី

November 1, 2023
ជារឿងគួរឱ្យស្អប់ខ្ពើមនិងស្មោកគ្រោគបំផុតចំពោះទង្វើគ្មានគុណធម៌របស់ប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំង🤔

ជារឿងគួរឱ្យស្អប់ខ្ពើមនិងស្មោកគ្រោគបំផុតចំពោះទង្វើគ្មានគុណធម៌របស់ប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំង🤔

October 25, 2023
  • About
  • Advertise
  • Privacy & Policy
  • Contact
Monday, March 16, 2026
  • Login
rithysen-news
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ព័ត៌មានសន្តិសុខសង្គម
    • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈ&កម្សាន្ត
    • តារាខ្មែរ
    • តារាបរទេស
  • កសិកម្ម
    • អប់រំ&ចំណេះដឹង
  • កីឡា
  • សប្បុរសធម៌
  • សុខភាព&សម្រស់
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ព័ត៌មានសន្តិសុខសង្គម
    • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈ&កម្សាន្ត
    • តារាខ្មែរ
    • តារាបរទេស
  • កសិកម្ម
    • អប់រំ&ចំណេះដឹង
  • កីឡា
  • សប្បុរសធម៌
  • សុខភាព&សម្រស់
No Result
View All Result
rithysen-news
No Result
View All Result
Home ព័ត៌មានសន្តិសុខសង្គម

ការសម្រេចចិត្តដោយ ឯកតោភាគី ទើបមានទំនាស់មួយនេះបានកើតឡើងធ្វើឲ្យឈឺក្បាលដល់អាជ្ញាធរ!!!

១៨/០៨/២០២២ ខេត្តកំពង់ឆ្នាំង÷ក្រោយពីរដ្ឋបាលខេត្តទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ១០ គ្រួសារស្នើសុំអន្តរាគមន៍ជួយរកយុត្តិធម៌រឿងទំនាស់ដីធ្លីរវាង អ្នកមានលុយ.មានអំណាច មានងារជា ឯកឧត្តម បម្រើការងារនៅក្រសួងកិច្ចការនារីនិងនៅសកលវិទ្យាល័យ ឥន្ទ្រ វិជ្ជា បាន ប្តឹង អាជ្ញាធរស្រុក.អាជ្ញាធរឃុំ.ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានសរុបចំនួន ១៥នាក់ទៅតុលាការ

by ឬទ្ធិសែន ញូវ
August 18, 2022
in ព័ត៌មានសន្តិសុខសង្គម
0
ការសម្រេចចិត្តដោយ ឯកតោភាគី ទើបមានទំនាស់មួយនេះបានកើតឡើងធ្វើឲ្យឈឺក្បាលដល់អាជ្ញាធរ!!!
493
SHARES
1.4k
VIEWS
Share on FacebookShare on Twitter

១៨/០៨/២០២២

ខេត្តកំពង់ឆ្នាំង÷ក្រោយពីរដ្ឋបាលខេត្តទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ១០ គ្រួសារស្នើសុំអន្តរាគមន៍ជួយរកយុត្តិធម៌រឿងទំនាស់ដីធ្លីរវាង អ្នកមានលុយ.មានអំណាច មានងារជា ឯកឧត្តម បម្រើការងារនៅក្រសួងកិច្ចការនារីនិងនៅសកលវិទ្យាល័យ ឥន្ទ្រ វិជ្ជា បាន ប្តឹង អាជ្ញាធរស្រុក.អាជ្ញាធរឃុំ.ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានសរុបចំនួន ១៥នាក់ទៅតុលាការនិងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងពីបទ(ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុ.បទញុះញុងនិងបទបរិហារកេរ្តិ៍)រឿងទំនាស់ដីធ្លីនៅចំណុចស្ពាន អូសេសាច់ ស្ថិតនៅក្នុងភូមិស្រះកែវឃុំមេលំ ស្រុកបរិបូណ៌ រួចមក នៅព្រឹកថ្ងៃទី១៨ខែសីហា ឆ្នាំ២០២២ អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វ៉ាន់ ប៊ុនថាត នាយកទីចាត់ការអន្តរវិស័យ ខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចម្រុះ ចុះដល់មូលដ្ឋាន ចូលរួមប្រជុំនៅសាលាឃុំ មេលំ នឹងទៅពិនិត្យទីតាំងដីទំនាស់ជាក់ស្តែង ដេីម្បីពិនិត្យស្រាវជ្រាវ រកមូលហេតុ នៃទំនាស់ ដែលឈានទៅដល់ការប្តឹងផ្ដល់គ្នាចូលដល់ទៅតុលាការ ។

នៅក្នុងការចុះទៅប្រជុំ នឹង ពិនិត្យទីតាំងដីទំនាស់នោះលោក វ៉ាន់ ប៊ុនថាត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គ្រួសារលោក យូ ប៉ាសិទ្ធិ គឺមានប័ណ្ណសំគាល់សិទ្ធិសរុប ២៣ ប័ណ្ណ ទំហំជាង៨០ហិចតា ចំណែករឿងច្បាប់នៃការឈូសឆាយសូមអ្នកសារព័ត៌មានសួរលោកអភិបាលស្រុកចុះ។

ចំណែកអ្នកស្រី ឯក លក្ខិណា តំណាងលោក យូ ប៉ាសិទ្ធិ វិញបានបញ្ជាក់ថាដីរបស់គាត់មានរហូតទៅដល់៨០ហិកតា ជាងឯណោះ ចំពោះឯកសារប្លង់ដីមិនអាចទាន់បង្ហាញពេលនេះបានទេចាំទៅដោះស្រាយគ្នានៅសាលាខេត្ត។
ចំណែកច្បាប់នៃការឈូសឆាយនឹងការសាងសង់សំណង់ផ្សេងៗនៅលេីទីតាំងដីនោះ អ្នកស្រី ឯក លក្ខិណា បានអះអាងថាគឺពិតជាមាន ច្បាប់ ត្រឹមត្រូវទាំងអស់ ប៉ុន្តែលោក កេត សុឃា មេឃុំ មេលំ បានបដិសេធយ៉ាងច្បាស់ៗថា ដីដែលឈូសឆាយទាំងអស់មានច្បាប់ត្រឹមតែ ៣០ហិកតា ប៉ុណ្ណោះ ចំណែកការឈូសឆាយដ៍ច្រេីនទៀតនោះគឺមិនមានច្បាប់ឡើយ។

រីឯលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌បានឆ្លើយទាំងរបៀបស្ទាក់ស្ទើរថា
ការឈូសឆាយ មានច្បាប់ តែច្បាប់នោះមិនមែនលោកអ្នកចេញឲ្យទេគឺអភិបាលស្រុកជំនាន់មុន។

ប្រជាពលរដ្ឋនិងលោកមេឃុំ បានលើកឡើងបន្តទៀតថា លោក យូ ប៉ាសិទ្ធិ បានប្ដឹងពួកគាត់ពីបទ(ប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុ.បទញុះញុងនិងបរិហារកេរ្តិ៍) ហើយតុលាការក៏បានកោះហៅពួកគាត់ឲ្យចូលខ្លួនទៅបំភ្លឺជាបន្តបន្ទាប់។

លោក មេឃុំ ដែលត្រូវ លោក យូ ប៉ាសិទ្ធិប្តឹងដែរនោះបានបញ្ជាក់ទៀតថា៖ ក្រោយពេលមានវិវាទ រវាង ប្រជាពលរដ្ឋ និងលោក យូ ប៉ាសិទ្ឋិ ក្រុមការងារចម្រុះថ្នាក់ស្រុក និងខេត្ត បានចុះធ្វើការស្រាវជា្រវក្នុងរឿងនេះ ជាបន្តបន្ទាប់ តែមិនទាន់ទទួលបាបលទ្ឋផលនៅឡើយទេ តែទោះជាយ៉ាងណារូបគាត់និងប្រជាពលរដ្ឋរងគ្រោះ ១០គ្រួសារទៀតសង្ឃឹមនិងមានទំនុកចិត្តលើ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំងនិងជួយរកយុត្តិធម៍ជូនពួកគាត់។

បើតាមការអះអាងរបស់អាជ្ញាធរឃុំនិងប្រជាពលរដ្ឋបានលើកឡើងបន្តទៀតថាដីរបស់ក្រុមគ្រួសារលោក យូ ប៉ាសិទ្ឋ មានទំហំតែ ៧៦ហិចតាជាងប៉ុណ្ណោះ ប៉ុន្តែលោកយូ ប៉ាសិទ្ឋិបានឈូសបំពានព័ទ្ឋយកដីរហូតដល់ ទំហំ ជាង៨៥ហិចតាទើបធ្វើឲ្យប៉ះពាល់ទៅដល់ដីរបស់ប្រជាពលរដ្ឋដែលនៅជាប់ព្រំប្រទល់បែបនេះ។

ក្នុងនាមលោកជាមេឃុំ និងប្រជាពលរដ្ឋ ជាម្ចាស់ដី មិនចង់វែងឆ្ងាយទេ គឺសុំថា៖ បើលោក យូ ប៉ាសិទ្ឋ មានដីទំហំប៉ុណ្ណា យកប៉ុណ្ណឹងចុះ សល់ប៉ុន្មាន ទុកឱ្យប្រជាពលរដ្ឋវិញ គឺចប់ហើយ ។

មហាជនបានលើកឡើងថា ដើម្បីជៀសវាងវិវាទកេីតឡេីង មុននឹងធ្វើការឈូសឆាយ ឬ ធ្វើរបង គួរណាស់តែភាគីជាម្ចាស់ដី សុំច្បាប់ទៅអាជ្ញាធរឱ្យបានត្រឹមត្រូវ ជាមុនសិន ហើយការបោះបង្គោលព្រំប្រទល់ គឺត្រូវមានអាជ្ញាធរ និង ភាគីដែលមានព្រំប្រទល់ដីជាប់គ្នាចូលរួមទើបគ្មានទំនាស់កើតឡើង។
ប៉ុន្តែរឿងវិវាទខាងលើនេះដោយសារភាគីលោកយូ ប៉ាសិទ្ធិ សម្រេចចិត្តធ្វើដោយឯកតោភាគី ទើបវិវាទមួយនេះកើតឡើងនាំឈឺក្បាលដល់អាជ្ញាធរ។
យោងតាមផ្លូវច្បាប់ ការឈូសឆាយដីព្រៃក្នុងតំបន់ ២ ប្រសិនបើគ្មានច្បាប់អនុញ្ញាតគឺខុសច្បាប់ហេីយ។
ចំណែកឯការឈូសឆាយបំភ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃគឺជាបទល្មើសព្រហ្មទណ្ឌ។

អ្នកសារព័ត៌មានមិនអាចជួបផ្ទាល់ សុំការបំភ្លឺពីលោក យូ ប៉ាសិទ្ធិ បានទេ បានត្រឹមតែសម្ភាសន៍ អ្នកស្រី ឯក លក្ខិណា ជាមេការនៅទីនោះប៉ុណ្ណោះ។អ្នកសារព័ត៌មានយើងរង់ចាំការបកស្រាយពីលោកយូ ប៉ាសិទ្ធិ ជានិច្ចដោយយោងទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មាន។

ដោយសហការី rithysen news

Tags: rithysen news
Share197Tweet123Share49
ឬទ្ធិសែន ញូវ

ឬទ្ធិសែន ញូវ

  • Trending
  • Comments
  • Latest
ស្នងការខេត្តកំពង់ឆ្នាំង សម្រេចផ្អាក តួនាទីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្តីទី ស្រុករលាប្អៀរ ករណីប្រើអំពើហិង្សាលើប្រជាពលរដ្ឋ

ស្នងការខេត្តកំពង់ឆ្នាំង សម្រេចផ្អាក តួនាទីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្តីទី ស្រុករលាប្អៀរ ករណីប្រើអំពើហិង្សាលើប្រជាពលរដ្ឋ

March 5, 2026

ស្លាប់២នាក់របួសធ្ងន់២នាក់ ករណីរថយន្ត បើកsធ្លាក់ប្រឡាយ នៅស្រុករលាប្អៀរ

March 2, 2026
មើលមុខ ពួកក្រុមក្មេងទំនើង ដើរកាប់គេឯង ដើម្បីកាត់សាញ😏

មើលមុខ ពួកក្រុមក្មេងទំនើង ដើរកាប់គេឯង ដើម្បីកាត់សាញ😏

November 17, 2023
ស្នងការខេត្តកំពង់ឆ្នាំង សម្រេចផ្អាក តួនាទីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្តីទី ស្រុករលាប្អៀរ ករណីប្រើអំពើហិង្សាលើប្រជាពលរដ្ឋ

ស្នងការខេត្តកំពង់ឆ្នាំង សម្រេចផ្អាក តួនាទីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្តីទី ស្រុករលាប្អៀរ ករណីប្រើអំពើហិង្សាលើប្រជាពលរដ្ឋ

0

The Scary Reason Healthy People Die After an ER Visit

0

Watch Justin Timberlake’s ‘Cry Me a River’ Come to Life in Mesmerizing Dance

0
ស្នងការខេត្តកំពង់ឆ្នាំង សម្រេចផ្អាក តួនាទីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្តីទី ស្រុករលាប្អៀរ ករណីប្រើអំពើហិង្សាលើប្រជាពលរដ្ឋ

ស្នងការខេត្តកំពង់ឆ្នាំង សម្រេចផ្អាក តួនាទីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្តីទី ស្រុករលាប្អៀរ ករណីប្រើអំពើហិង្សាលើប្រជាពលរដ្ឋ

March 5, 2026

ស្លាប់២នាក់របួសធ្ងន់២នាក់ ករណីរថយន្ត បើកsធ្លាក់ប្រឡាយ នៅស្រុករលាប្អៀរ

March 2, 2026
ពិធីបើកសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកំពង់ឆ្នាំង!!!

ពិធីបើកសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកំពង់ឆ្នាំង!!!

January 29, 2026
Facebook Twitter Google+ Pinterest VK RSS

Copyright © 2022 Rithysen-News.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ព័ត៌មានសន្តិសុខសង្គម
    • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈ&កម្សាន្ត
    • តារាខ្មែរ
    • តារាបរទេស
  • កសិកម្ម
    • អប់រំ&ចំណេះដឹង
  • កីឡា
  • សប្បុរសធម៌
  • សុខភាព&សម្រស់

Copyright © 2022 Rithysen-News.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In