១១ សីហា ២០២២ កំពង់ឆ្នាំងៈ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មេីសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះធ្វេីការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងវត្ថុតាងបទល្មេីសជាក់ស្តែង ។
ប្រតិបត្តិការបង្ក្រាបខាងលេីនេះធ្វេីឡេីងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យ ស្តិតនៅក្នុងភូមិធ្នង់កំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
តាមរបាយការ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ (បុគ្គលិករតនាគារសាខាខេត្តកំង់ឆ្នាំង )មានទីលំនៅភូមិធ្នង់កំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកពង់ឆ្នាំង ។
ក្នុងប្រតិបត្តិការបង្ក្រាបខាងលេីនេះសមត្ថកិច្ចចុះឆែកលំនៅដ្ឋានជនសង្ស័យរកឃេីញថ្នាំញៀនប្រភេទមេតំហ្វាតាមីន(ICE) ចំនួន១៦កញ្ចប់លាក់ទុកលេីពិដាននិង៩កញ្ចប់ទៀតលាក់ទុកក្នុងទូ ក្នុងបន្ទប់ជនសង្ស័យ សរុបថ្នាំញៀនទាំងអស់មានចំនួន២៥កញ្ចប់ ក្នុងមួយកញ្ចប់ៗទម្ងន់១០០ក្រាម ទម្ងន់សរុប ២,៥ គីឡូក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៥គ្រឿង, ឧបករណ៍អ៊ុតស្បោងចំនួន១ និង ឧបករណ៍សម្រាប់វេចខ្ចប់(ស្បោង១ដុំ) ។
ក្រោយឃាត់ខ្លួន និងឆែករកឃេីញវត្ថុតាងបទល្មេីសជាក់ស្តែង ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្កិច្ចធ្វេីការនាំខ្លួនរៀបចំចាត់ការតាមនីតិវិធី ។
សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលេីនេះ ជាករណីបង្ក្រាបមួយមានចំនួនដ៍ច្រេីនលេីសលុបដែលពីមុនៗមកមិនដែលមាននៅលេីទឹកដីខេត្តកំពង់ឆ្នាំង ៕
ដោយសហការី rithysen news