១៩/០៧/២០២២
កំពង់ឆ្នាំង÷កាលពីថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២២ វេលាម៉ោង ១៧ និង ៣០នាទីនៅចំណុចផ្ទះរបស់ឈ្មោះ ទីលី ហៅ(រ៉ន)ស្ថិតនៅក្នុងភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណី (រំលោភសេពសន្ទវៈ )ទៅលើអនីតិជនបង្កឡើងដោយឈ្មោះ ទី លី ហៅ រ៉ន ភេទប្រុសអាយុ ៥៩ឆ្នាំជនជាតិ ខ្មែរឥស្លាម រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពចាប់ រំលោភសេពសន្តវៈ ទៅលើ កុមារី ឈ្មោះ( ន ស ផ)ភេទស្រីអាយុ ១៥ឆ្នាំជនជាតិខ្មែររស់នៅភូមិ គោកពេញ ឃុំ ជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សូមបញ្ជាក់ផងដែរថាមុននឹងឈានទៅដល់ការចាប់ខ្លួនបុរសជាគ្រូហោល្មោភកាម ខាងលើសមត្ថកិច្ចបានទទួលបណ្ដឹងពីឈ្មោះ អ៊ុន យាន ភេទស្រីអាយុ 52 ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ គោកពេញឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាម្តាយ បានដាក់ពាក្យបណ្ដឹងនៅថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០២២
ក្នុងពាក្យបណ្ដឹងបានរៀបរាប់ថាខ្លួនបាននាំកូនស្រីឈ្មោះ( ន ស ផ)អាយុ ១៥ ឆ្នាំដែលមានជំងឺប្រចាំកាយ ទៅស្រោចទឹកនៅផ្ទះលោកគ្រូ ទីលី ហៅ រ៉ន រយះពេល ៧ ថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី ១២ខែកក្កដាឆ្នាំ ២០២២។
លុះរហូតមកដល់ថ្ងៃទី ១៥ ខែឆ្នាំដដែលវេលាម៉ោង ១៨និង៣០ នាទីនៅពេលគ្រូស្រោចទឹករួចហើយ គ្រូហោរូបនោះបានឱ្យកូនស្រីរបស់ខ្លួនចូលទៅក្នុងបន្ទប់របស់គាត់ដើម្បីផ្លាស់សំលៀកបំពាក់ហើយគាត់ចូលទៅតាមក្រោយឃើញកាន់កន្ត្រៃពណ៌ក្រហមនិងធូប ៥សរសៃ
បាត់នៅក្នុងបន្ទប់ប្រហែលកន្លះម៉ោងទើបចេញត្រឡប់មកវិញគាត់ក៏នាំកូនមកផ្ទះវិញ។
លុះមកដល់ថ្ងៃទី១៦ខែឆ្នាំដដែលខ្លួនក៏បាននាំកូនស្រីទៅអោយលោកគ្រូស្រោចទឹកម្ដងទៀតនៅម៉ោង ១៧ .៣០នាទី លុះរហូតដល់ម៉ោង ១៩.០០នាទី កូនស្រីក៏បានប្រាប់គាត់ថាគ្រូស្រោចទឹកនោះបានចាប់រំលោភខ្ញុំ បានសម្រេច២ដង ឮ ដូចនេះគាត់ក៏បានសម្រេចចិត្តប្ដឹងទៅសមត្ថកិច្ចតែម្ដង។
បើយោងតាមចម្លើយសារភាពរបស់លោកគ្រូហោ រូបនោះបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះស្រាវជ្រាវនិងបានឃាត់ខ្លួនបុរសខាងលេីនៅថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០២២ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។