៣/០៥/២០២២
កំពង់ឆ្នាំង÷នៅវេលាម៉ោង ៨និង ០០នាទីយប់ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២២ អ្នកសារពត៌មានបានប្រទះឃើញ រថយន្តយីឌុប ពាក់ស្លាកលេខ ភ្នំពេញ3F1785និងគោយន្តជាច្រើនគ្រឿងកំពុងធ្វើការដឹកជញ្ជូនផលិតផល ជលផល(លៀស)យ៉ាងគគ្រឹកគគ្រេងដោយគ្មានច្បាប់អនុញ្ញាត នៅចំណុចភូមិថ្នល់តាសែងនិងចំណុចកំពង់យាយសុខជិតបឹង ទម្រែក ក្នុងភូមិសាស្រ្តឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជួបអ្នកសារព័ត៌មានបុរសម្នាក់ដែលជាអ្នកទទួលខុសត្រូវនៅទីនោះបានយកក្រដាសមួយច្បាប់យកមកបង្ហាញអ្នកសារព័ត៌មានដោយអះអាងថាខ្លួនមានច្បាប់អនុញ្ញាតត្រឹមត្រូវ.ប៉ុន្តែក្រោយពីពិនិត្យមើលទៅក្រដាសមួយសន្លឹកនោះគឺជាមានភាពមិនប្រក្រតី ដោយមូលហេតុថាច្បាប់បានអនុញ្ញាតឲ្យដឹកនៅចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌នខេត្តកំពង់ឆ្នាំង ទំងន់ 15តោន ប៉ុន្ដែជាក់ស្ដែងឈ្មួញបែជាមកលួចដឹកជញ្ជូននៅឯស្រុករលាប្អៀរ ទៅវិញដោយសម្អាងទៅលើក្រដាសមួយសន្លឹកនោះ។
តើនេះជារឿងកន្ទេលធំបន្លំដេកដែរឬទេ…?
អ្វីដែលអ្នកសារព័ត៌មាន ហួសចិត្តត្រង់ថាក្រោយពីបានឃើញសកម្មភាពដឹកផលិតផល ជលផល គ្មានច្បាប់អនុញ្ញាតទាំងនេះហើយ ក៍បានរាយការណ៍ទៅលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង តែ លោក ងិន ហ៊ុន បានត្រឹមតែឆ្លើយយ៉ាងខ្លីថា ហេតុអ្វីគ្មានអ្នកណារាយការណ៍ឲ្យគាត់ក៍បិទទូរសព្ទវិញហេីយស្ងាត់ឈឹងតែម្ដង។
មិនត្រឹមតែប៉ុណ្ណោះរហូតមានការជួយជ្រុមជ្រែងអន្តរាគមន៍ពីអភិបាលរងខេត្តមួយរូបថែមទៀតតែនៅតែអ្នកអនុវត្តច្បាប់ទាំងនោះគ្មានសមត្ថភាព។
ត្រង់ចំណុចនេះហើយដែលប្រជាជនមើលឃើញពីភាពស្ពឹកស្រពន់របស់ជំនាញដែលជាអ្នកអនុវត្តន៍ច្បាប់។
សូមបញ្ជាក់ផងដែរថារថយន្តដែលបានធ្វើសកម្មភាពដឹកជញ្ជូនផលិតផលជលផល គ្មានច្បាប់នេះ កន្លងមកលោក សេង វិចិត្រ អភិបាលស្តីទីស្រុករលាប្អៀរធ្លាប់បានដឹកនាំកម្លាំងចុះទៅបង្ក្រាបម្ដងហើយប៉ុន្តែហាក់ដូចជាមិនរាងចាលសោះ។
ត្រង់ចំណុចនេះហើយដែលប្រជាជនមើលឃើញពីភាពស្ពឹកស្រពន់របស់ជំនាញដែលជាអ្នកអនុវត្តន៍ច្បាប់។
មហាជនសំណូមពរស្នើសុំគណៈបញ្ជាការឯកភាពខេត្តមេត្តាដុសក្អែល.និងធ្វើសរសៃ អោយមន្ត្រីទាំងអស់នេះផងកុំឱ្យស្ពឹកស្រពន់ពេក។