ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ក៏បាននាំយកថវិកា លោកអភិបាលខេត្តផ្តល់ជូនដល់ការៀបចំពិធីចំនួន ១០៩៨ ដុល្លា និង លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោក សេង វិចិត្រ អភិបាលស្ដីទីស្រុករលាប្អៀរ ឧបត្ថម ១លានរៀល លោក ហ៉ឹង ចូច អនុប្រធានមន្ទីរព័ត៌មានតំណាង ឯកឧត្តម ម៉ម ឈឿម ប្រធានមន្ទីរព័ត៍មានខេត្ត និងជាទីប្រឹក្សាក្រសួងព័ត៌មាន ឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល និង ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ៤០ម៉ឺនរៀល។