កំពង់ឆ្នាំង: ក្រោយពីទទួលបានព័ត៌មានករណីគ្រូពេទ្យចាក់ថ្នាំកុមារីអាយុ៩ឆ្នាំម្នាក់ បណ្តាលឱ្យពិការជើង មួយជំហៀង នៅល្ងាចថ្ងៃទី២២ ខែមីនាឆ្នាំ ២០២២ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាននាំខ្លួន គ្រូពេទ្យឯកជនម្នាក់ដែលជាម្ចាស់(បន្ទប់ពិគ្រោះជំងឺ វេជ្ជ.សូ សាវឿន)បន្ទប់ពិគ្រោះជំងឺ វេជ្ជ.សូ សាវឿន)និងភរិយា មានទីតាំងនៅផ្សាររមាស ស្រុកទឹកផុស និងភរិយា ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការនាំខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។
គ្រូពេទ្យ និងប្រពន្ធដែកត្រូវសមត្ថកច្ចនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត កាលពីល្ងាចមិញ នេះ ក្រោយពីប្រពន្ធគ្រូពេទ្យ ឈ្មោះ គីម (មិនមានវិជ្ជាជីវៈ) បានចាក់ថ្នាំកុមារីអាយុ ៩ ឆ្នាំម្នាក់ បណ្ដាលឱ្យស្វិតជើងមួយចំហៀង ។
កុមារីរងគ្រោះពិការជើងមានឈ្មោះ ភិន ស្រីនាថ អាយុ ៩ឆ្នាំ រស់នៅភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
បច្ចប្បន្នសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងកំពុងបន្តនីតិវិធី។