កំពង់ឆ្នាំង÷រថយន្តដឹកខ្សាច់.ម៉ាស៊ីនបូមខ្សាច់.បានធ្វើសកម្មភាពយ៉ាងគគ្រឹក គគ្រេងនៅតាមចំណុចនីមួយៗតាមបណ្ដោយស្ទឹងបរិបូណ៍ តភ្ជាប់មកពីស្រុកទឹកផុស ខណៈដែលក្រុមហ៊ុននីមួយៗសប្បាយកើបលុយដាក់ហោប៉ៅដោយមិនខ្វល់ពីការបង់សួយសារអាករ ជូនរដ្ឋឡេីយ។ អ្នកប្រកបមុខរបររកស៊ីដូចគ្នាមានការរអ៊ូ រទាំយ៉ាងខ្លាំងដោយពួកគាត់បានលើកឡើងថា ខ្សាច់របស់ពួកគាត់មិនអាចលក់ដាច់ច្រេីនដូចគេបានទេ មូលហេតុ ដោយសារតែ(តំលៃ)ព្រោះថាខ្សាច់ក្រុមហ៊ុនអត់ច្បាប់លក់តម្លៃថោកជាង។ -ជួបសម្ភាស៍ជាមួយអ្នកសារព័ត៌មាន មេការដែលមើលការខុសត្រូវក្នុងការដ្ឋាននីមួយៗបានបញ្ជាក់ថាក្រុមហ៊ុន របស់មេគាត់(មានច្បាប់តែកំពុងតែរត់ ) ចំណែកឯអាជ្ញាធរមូលដ្ឋាន ក៏បានឆ្លើយស្រដៀងៗគ្នាដែរថាអាជ្ញាប័ណ្ណរដ្ឋបាលខេត្តមិនទាន់ចុះហត្ថលេខាទេ។ ចុះបើចម្លើយស្រដៀងៗគ្នាបែបនេះតេីក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ទាំងនោះមានច្បាប់ដែរឬទេ…?។ -ដើម្បីឆ្លើយតបថាក្រុមហ៊ុនទាំងនោះធ្វើអាជីវកម្មមានច្បាប់ឬក៏អត់ច្បាប់ ប្រជាពលរដ្ឋសូមសំណូមពរ ឯកឧត្តម អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង មេត្តាមានវិធានការជាបន្ទាន់÷ទីមួយដើម្បីកុំឲ្យបាត់បង់ថវិកាជាតិ.ទី 2 ដើម្បីកុំឲ្យខូចខាតផ្លូវដែលរាជរដ្ឋាភិបាលខិតខំកសាងនិងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវ។ល។21/03/2022