• Latest
  • Trending
  • All
  • News
  • Business
  • Politics
  • Science
  • World
  • Lifestyle
  • Tech
ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ!!!

ឈូសទន្ទ្រាន ២០ទៅ ៣០ហិចតា ជនសង្ស័យឆ្លើយថាឈូសច្រឡំ អោយខ្ញុំសុំទោសនិងសូមប្រគល់ដីជូនរដ្ឋវិញ នេះជាការថ្លែងរបស់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង!!!

April 20, 2022
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ណែនាំមន្ត្រីរាជការ បន្តពង្រឹងសមត្ថភាពការងារលំបាត់បក្ខពួកនិយមដែលធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពការងារ

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ណែនាំមន្ត្រីរាជការ បន្តពង្រឹងសមត្ថភាពការងារលំបាត់បក្ខពួកនិយមដែលធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពការងារ

January 28, 2026
អភិបាលខេត្តកំពង់ឆ្នាំង ជម្រុញអោយសមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខសង្គម ជាពិសេសស្គែមមិនអោយកើតមានជាដាច់ខាត

អភិបាលខេត្តកំពង់ឆ្នាំង ជម្រុញអោយសមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខសង្គម ជាពិសេសស្គែមមិនអោយកើតមានជាដាច់ខាត

January 28, 2026
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

August 29, 2024
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

August 29, 2024
មើលមុខ ពួកក្រុមក្មេងទំនើង ដើរកាប់គេឯង ដើម្បីកាត់សាញ😏

មើលមុខ ពួកក្រុមក្មេងទំនើង ដើរកាប់គេឯង ដើម្បីកាត់សាញ😏

November 17, 2023
ជនជាតិវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគេចូលទៅកាប់ដើម ឈើព្រៃលិចទឹកនៅក្នុងតំបន់អភិរក្សយកមកធ្វើជាសម្រាស់ដាក់ចាប់ត្រី

ជនជាតិវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគេចូលទៅកាប់ដើម ឈើព្រៃលិចទឹកនៅក្នុងតំបន់អភិរក្សយកមកធ្វើជាសម្រាស់ដាក់ចាប់ត្រី

November 1, 2023
ជារឿងគួរឱ្យស្អប់ខ្ពើមនិងស្មោកគ្រោគបំផុតចំពោះទង្វើគ្មានគុណធម៌របស់ប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំង🤔

ជារឿងគួរឱ្យស្អប់ខ្ពើមនិងស្មោកគ្រោគបំផុតចំពោះទង្វើគ្មានគុណធម៌របស់ប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំង🤔

October 25, 2023
ជាប់អន្ទាក់សមត្ថកិច្ចហេីយប្រធានក្រុមហ៊ុន រាជ្យ សុផាន់ ភួង ខូអិលធីឌី និងបក្សពួក ករណីឆរបោកលុយពលករជាង១៤ម៉ឺនដុល្លារ សន្យាថាទៅធ្វើការងារនៅប្រទេសអូស្ត្រាលី!!!

ជាប់អន្ទាក់សមត្ថកិច្ចហេីយប្រធានក្រុមហ៊ុន រាជ្យ សុផាន់ ភួង ខូអិលធីឌី និងបក្សពួក ករណីឆរបោកលុយពលករជាង១៤ម៉ឺនដុល្លារ សន្យាថាទៅធ្វើការងារនៅប្រទេសអូស្ត្រាលី!!!

March 30, 2023
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអញ្ជើញប្រគល់ផ្ទះ១០០ខ្នង ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដល់គ្រួសារអតីតយុទ្ធជននៅស្រុកសាមគ្គីមានជ័យ!!!

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអញ្ជើញប្រគល់ផ្ទះ១០០ខ្នង ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដល់គ្រួសារអតីតយុទ្ធជននៅស្រុកសាមគ្គីមានជ័យ!!!

March 20, 2023
រដ្ឋបាលខេត្តកំពង់ឆ្នាំងអាណិតអាសូរ និងសោកស្ដាយជាទីបំផុតចំពោះហេតុការណ៍អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ផ្សារឆ្នាំង!!!

រដ្ឋបាលខេត្តកំពង់ឆ្នាំងអាណិតអាសូរ និងសោកស្ដាយជាទីបំផុតចំពោះហេតុការណ៍អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ផ្សារឆ្នាំង!!!

March 12, 2023
នាយករងវិទ្យាល័យមួយនៃខេត្តកំពង់ឆ្នាំង រំលោភកូនសិស្សបានសម្រេចច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមរ័ក្ស និងចែកចាយពេញបណ្តាញសង្គម!!!

នាយករងវិទ្យាល័យមួយនៃខេត្តកំពង់ឆ្នាំង រំលោភកូនសិស្សបានសម្រេចច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមរ័ក្ស និងចែកចាយពេញបណ្តាញសង្គម!!!

February 23, 2023
កិច្ចប្រជុំនិងធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង មន្ត្រីនគរបាលយុត្តិធ៌ម និង ពន្ធធនាគារខេត្តកំពង់ឆ្នាំង!!!

កិច្ចប្រជុំនិងធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង មន្ត្រីនគរបាលយុត្តិធ៌ម និង ពន្ធធនាគារខេត្តកំពង់ឆ្នាំង!!!

February 15, 2023
  • About
  • Advertise
  • Privacy & Policy
  • Contact
Wednesday, January 28, 2026
  • Login
rithysen-news
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ព័ត៌មានសន្តិសុខសង្គម
    • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈ&កម្សាន្ត
    • តារាខ្មែរ
    • តារាបរទេស
  • កសិកម្ម
    • អប់រំ&ចំណេះដឹង
  • កីឡា
  • សប្បុរសធម៌
  • សុខភាព&សម្រស់
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ព័ត៌មានសន្តិសុខសង្គម
    • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈ&កម្សាន្ត
    • តារាខ្មែរ
    • តារាបរទេស
  • កសិកម្ម
    • អប់រំ&ចំណេះដឹង
  • កីឡា
  • សប្បុរសធម៌
  • សុខភាព&សម្រស់
No Result
View All Result
rithysen-news
No Result
View All Result
Home ព័ត៌មានជាតិ

ឈូសទន្ទ្រាន ២០ទៅ ៣០ហិចតា ជនសង្ស័យឆ្លើយថាឈូសច្រឡំ អោយខ្ញុំសុំទោសនិងសូមប្រគល់ដីជូនរដ្ឋវិញ នេះជាការថ្លែងរបស់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង!!!

២០/០៤/២០២២ ខេត្តកំពង់ឆ្នាំង÷ក្នុងពេលថ្មីៗនេះបន្ទាប់ពីសារព័ត៌មានបានចុះផ្សាយពីរឿងជនខិលខូចលួចឈូសទន្ទ្រានរំលោភយកដីដែនជម្រកសត្វព្រៃអស់ទំហំប្រមាណ ២០ ទៅ ៣០ ហិតតានៅចំណុច អូចាប់ប្រាំងនិងចំណុចថ្មបណ្តេីត ស្ថិតនៅក្នុងភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស

by ឬទ្ធិសែន ញូវ
April 20, 2022
in ព័ត៌មានជាតិ
0
ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ!!!
492
SHARES
1.4k
VIEWS
Share on FacebookShare on Twitter

២០/០៤/២០២២

ខេត្តកំពង់ឆ្នាំង÷ក្នុងពេលថ្មីៗនេះបន្ទាប់ពីសារព័ត៌មានបានចុះផ្សាយពីរឿងជនខិលខូចលួចឈូសទន្ទ្រានរំលោភយកដីដែនជម្រកសត្វព្រៃអស់ទំហំប្រមាណ ២០ ទៅ ៣០ ហិតតានៅចំណុច អូចាប់ប្រាំងនិងចំណុចថ្មបណ្តេីត ស្ថិតនៅក្នុងភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួចមកស្រាប់តែនៅថ្ងៃទី ១២ខែមេសាឆ្នាំ ២០២២មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងដែលមានលោក ម៉ន ផល្លា ជាប្រធានមន្ទីរ និង លោក លែង សំអេត ជាអនុប្រធានមន្ទីរទទួលបន្ទុកកិច្ចការងារគាំពារព្រៃឈើទូទាំងខេត្តកំពង់ឆ្នាំង បានចេញសេចក្តីថ្លែងការណ៍ មិនទទួលខុសត្រូវ ដើម្បីគេចវេសពីកំហុសនឹង ការពារបទល្មើសទៅវិញ។

ជាក់ស្ដែងជុំវិញការបំភ្លឺកាលពេលថ្ងៃទី ១២ ខែមេសាឆ្នាំ ២០២២
ចំណុចទី ១ នៃសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា÷

-ករណីជនល្មើសលួចឈូសឆាយបំពាន ទន្ទ្រានយកដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នៅចំណុច(អូរចាប់ប្រាំងនិងចំណុចថ្មបណ្ដើត)ស្ថិតនៅភូមិដំណាក់ខ្លុងឃុំក្តុលសែនជ័យ ករណីនេះបានកើតឡើងតាំងពីខែ ធ្នូ ឆ្នាំ ២០២១ មន្ទីរបរិស្ថានបានចុះពិនិត្យស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាជនសង្ស័យនឹង(បានជួបសាកសួរជនសង្ស័យ)អំពីហេតុផលផ្សេងៗពាក់ព័ន្ធការឈូសឆាយនោះ ជនសង្ស័យឆ្លើយថា(ខ្លួនមិនបានដឹងថាជាដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ)។

(ការបំភ្លឺចំណុចទី១នេះតើ ថ្នាក់ដឹកនាំនិងមហាជនយល់ឃើញយ៉ាងណាដែរ…?)

-សម្រាប់ខ្ញុំជាអ្នកសារព័ត៌មានយល់ឃើញថា ការថ្លែងការណ៍បែបនេះគ្រាន់តែជាការដោះសារ គេចវេស យករួចខ្លួន ដោយមិនមានការទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ។

-ក្នុងនាមខ្លួនជាមន្ត្រីអនុវត្តច្បាប់ បានជួបមុខសញ្ញាហើយ បែជាមិនបានឃាត់ខ្លួន កសាងសំណុំរឿងមិនបានឆ្លងមក ព្រះរាជអាជ្ញា ដើម្បីនាំជនសង្ស័យមកបំភ្លឺ ដើម្បីដាក់បន្ទុកតាមច្បាប់ស្ដីពីបរិស្ថាន និងម្យាងទៀតជនសង្ស័យបានប្រគល់ដីមកឲ្យរដ្ឋវិញដើម្បីបញ្ចប់រឿង តែសាច់រឿងនោះមិនទាន់បានបញ្ចប់នៅឡើយទេ ។
(ផ្អែកលើច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ការឈូសឆាយបំពានដីដែនជម្រកសត្វព្រៃដោយខុសច្បាប់ជា(បទល្មើសព្រហ្មទណ្ឌជាបទឧក្រិដ្ឋ)។

អញ្ចឹង ចំពោះមន្ត្រីបរិស្ថាន អ្នកអនុវត្តច្បាប់ បរិស្ថាន បែជាធ្វើការបិទបាំងឲ្យជនសង្ស័យរួចខ្លួន។
(បេីផ្អែកលើច្បាប់ស្ដីពីតំបន់ការពារធម្មជាតិបរិស្ថាន មន្រ្តីរូបណាជួយសម្រួលឲ្យបទល្មើសព្រៃឈើត្រូវមានទោសដូចគ្នា)។

-ចំណុចទី 2 នៃសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា÷ចំណុចថ្មបណ្តេីត តាមការបញ្ជាក់របស់លោកគ្រូភឿន ថាមន្ត្រីបរិស្ថានទៅចង្អុលប្រាប់នោះគឺ(គ្មានការពិតទេ) ប៉ុន្តែទីតាំងដីនោះត្រូវបានមន្ទីរបរិស្ថានរកឃើញថាស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាប់នឹងដីដែលមានប្លង់រឹងរបស់គាត់ទើបឈ្មោះគ្រូភឿន សុំស្ម័គ្រចិត្តប្រគល់ដីនោះមកឲ្យរដ្ឋវិញ និងសូមសំណូមពរឲ្យមន្ត្រីបរិស្ថានទៅបោះបង្គោលព្រំប្រទល់ឲ្យបានច្បាស់លាស់ជៀសវាងមានកាភ័ណ្ឌច្រឡំបន្តទៀត។

-ការបំភ្លឺត្រង់ចំណុចទី ២នេះក៏មិនខុសគ្នាទៅហ្នឹងចំណុចទី ១ ដែរ មានន័យថាសុទ្ធតែជារឿងបិទបាំងកំហុសទាំងអស់។
ក្នុងសេចក្តីថ្លែងការណ៍របស់មន្ទីរបរិស្ថានបញ្ជាក់ថាគ្រូ ភឿន និយាយមិនពិត តែ គ្រូភឿនថាអ្វីដែលគាត់និយាយគឺពិតទាំងអស់។
ក្នុងសេចក្តីថ្លែងការណ៍ថាគ្រូភឿន មានប្លង់រឹង ដូច្នេះប្លង់រឹងគឺមាន លេខ និយាមកា និងផ្ទៃក្រឡាច្បាស់លាស់ណាស់ចុះហេតុអី្វ ប្រើពាក្យថាឈូសច្រឡំរហូតទៅដល់ជិត ១០ ហិកតា
គ្រូភឿនធ្វើដល់នាយកសាលានិងជាមន្ត្រីរាជការឆ្លើយថាឈប់ច្រឡំចុះប្រជាពលរដ្ឋល្ងិតល្ងង់វិញ។
តើនេះជាការឆ្លើយដេីម្បីការពារជនល្មើសពីមន្ត្រីបរិស្ថានដែរទេ…?

-ចំណែកឯសេចក្តីថ្លែងការណ៍ចំណុចទី ៣ ដែលមន្ទីរបរិស្ថានអះអាងថាការបោះបង្គោលពិតជាត្រឹមត្រូវតាមលេខនិយាមការ និងតាមផែនទីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ពិតប្រាកដមិនបានប៉ះពាល់ដល់ដីរបស់ប្រជាពលរដ្ឋទេ។
ត្រង់ចំណុចទី ៣ នេះ អ្នកសារព័ត៌មានសុំសួថា ទីតាំងតាំងសង់ប៉ុស្តិ៍ស្នាក់ការថ្មីដែលសង់មិនទាន់រួចរាល់នៅខាងកើតខ្ទមអ្នកតា ជិតកន្លែងដាក់កុងត្រូលស្ថិតនៅភូមិកោះខ្ទុម្ភ ឃុំជៀប តើជាដីក្នុងដែនឬដីក្រៅដែន…?
ហេីយប្រសិនបើក្រុមការងារថ្នាក់ខេត្តឬថ្នាក់ក្រសួងបរិស្ថានរកឃើញថាពិតជាប៉ះពាល់ដល់ដីរបស់ប្រជាពលរដ្ឋមែនតេីលោកលែង សំអេត និងលោក ម៉ន ផល្លា ហ៊ានទទួលខុសត្រូវដែរឬទេ…?។

-ចំពោះការថ្លែងការណ៍ចំណុចទី ៤ ដែលមន្ទីរបរិស្ថានអះអាងថា ក្នុងន័យបំភ្លឺកាលពីថ្ងៃទី ៧ខែកុម្ភៈឆ្នាំ២០២២ គឺចង់និយាយមានន័យថាមន្ទីរបរិស្ថានមិនបានបញ្ជាក់ថាឃុំជៀបបានសុំធ្វើអនុប្រយោគកាត់ឆ្វៀលជូនប្រជាពលរដ្ឋនោះទេ។
-ត្រង់ចំណុចនេះសូមមហាជនពិនិត្យមើលចុះតេីខ្លឹមសារនៃសេចក្តីបំភ្លឺដែលមន្ទីរបរិស្ថានបំភ្លឺកាលពីថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២២ នោះមានន័យដូចម្ដេច ។
តើវាស៊ីសង្វាក់គ្នាដូចក្នុងសេចក្តីថ្លែងការណ៍ការថ្ងៃទី ១២ ខែមេសាឆ្នាំ ២០២២ ដែរឬទេ…?។

-សរុបសេចក្តីមកអ្វីដែលមន្ទីរបរិស្ថានបានថ្លែងការណ៍នៅថ្ងៃទី ១២ខែមេសាឆ្នាំ ២០២២ត្រូវបានមហាជនមើលឃើញថាគឺជាការថ្លែងបែបមិនទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួនប៉ុណ្ណោះ ហេីយថែមទាំងជួយបិទបាំងការពារជនល្មើសឲ្យរួចផុតពីសំណាញ់ច្បាប់ថែមទៀតផង។
កន្លងមកគេសង្កេតឃើញថាលោក លែង សំអេត រូបនេះ និងបក្សពួក សកម្មបំផុតក្នុងការធ្វើរបាយការណ៍ និងកសាងសំណុំរឿងបញ្ជូនមកតុលាការ ជាក់ស្ដែងដូចជារបាយការណ៍កាលពីថ្ងៃទី ១១ខែមិថុនាឆ្នាំ២០២០។
ទោះបីជារឿងខ្លះគ្មានភស្តុតាងពិតប្រាកដក៏ដោយ រឿងខ្លះប្រជាពលរដ្ឋបានប្រគល់ដីឲ្យរដ្ឋវិញដូចគ្នាតែលោកលែង សំអេត នៅតែកសាងសំណុំរឿង បញ្ជូនទៅតុលាការរហូតដល់មានប្រជាពលរដ្ឋជាប់ពន្ធនាគារដោយសារតែមន្ត្រីរូបនេះថែមទៀតផង។
ច្បាប់បរិស្ថាននៅប្រទេសកម្ពុជាមានស្តង់ដារពីរមែនដែរឬទេ?

ចុះហេតុអី្វការឈូសឆាយនៅចំណុចអូរចាប់ប្រាំងនិងចំណុចថ្មអណ្តេីតទំហំរហូតដល់២០ទៅ៣០ ហិចតានិង ស្គាល់ជនសង្ស័យអស់ហើយបែជាលោក លែង សំអេត មិនកសាង

-ចំណុចមិនប្រកតីទាំងនេះ សូមឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាស៊ើបអង្កេតឲ្យបានច្បាស់លាស់ដើម្បីឲ្យ មន្ត្រីទាំងនោះទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន៕ ដោយ សុខ ឧត្តម

 

Share197Tweet123Share49
ឬទ្ធិសែន ញូវ

ឬទ្ធិសែន ញូវ

  • Trending
  • Comments
  • Latest
មើលមុខ ពួកក្រុមក្មេងទំនើង ដើរកាប់គេឯង ដើម្បីកាត់សាញ😏

មើលមុខ ពួកក្រុមក្មេងទំនើង ដើរកាប់គេឯង ដើម្បីកាត់សាញ😏

November 17, 2023
ក្រសួងមហាផ្ទៃព្រមានថាលោកអភិបាលស្រុកកំពង់លែងត្រូវបញ្ឈប់រាល់ការបញ្ចុះបញ្ចូលឬសម្របសម្រួលចំពោះបេក្ខជន!!!

ក្រសួងមហាផ្ទៃព្រមានថាលោកអភិបាលស្រុកកំពង់លែងត្រូវបញ្ឈប់រាល់ការបញ្ចុះបញ្ចូលឬសម្របសម្រួលចំពោះបេក្ខជន!!!

May 10, 2022
លោក យូ ប៉ាសិទ្ធិ អតីត អភិបាលរងខេត្តស្ទឹងត្រែង ត្រូវរដ្ឋាភិបាល ផ្ទេរតំណែងមកកន្លែងដើមវិញ បានប្ដឹង អាជ្ញាធរ.ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានសរុបក១៥នាក់ទៅស្នងការនិងតុលាការរឿងទំនាស់ដីធ្លី នៅស្រុកបរិបូណ៌!!!

លោក យូ ប៉ាសិទ្ធិ អតីត អភិបាលរងខេត្តស្ទឹងត្រែង ត្រូវរដ្ឋាភិបាល ផ្ទេរតំណែងមកកន្លែងដើមវិញ បានប្ដឹង អាជ្ញាធរ.ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានសរុបក១៥នាក់ទៅស្នងការនិងតុលាការរឿងទំនាស់ដីធ្លី នៅស្រុកបរិបូណ៌!!!

August 10, 2022

The Scary Reason Healthy People Die After an ER Visit

0

Watch Justin Timberlake’s ‘Cry Me a River’ Come to Life in Mesmerizing Dance

0

Barack Obama’s Now Mainly Focusing on Wearing This Casual Backwards Hat

0
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ណែនាំមន្ត្រីរាជការ បន្តពង្រឹងសមត្ថភាពការងារលំបាត់បក្ខពួកនិយមដែលធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពការងារ

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ណែនាំមន្ត្រីរាជការ បន្តពង្រឹងសមត្ថភាពការងារលំបាត់បក្ខពួកនិយមដែលធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពការងារ

January 28, 2026
អភិបាលខេត្តកំពង់ឆ្នាំង ជម្រុញអោយសមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខសង្គម ជាពិសេសស្គែមមិនអោយកើតមានជាដាច់ខាត

អភិបាលខេត្តកំពង់ឆ្នាំង ជម្រុញអោយសមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខសង្គម ជាពិសេសស្គែមមិនអោយកើតមានជាដាច់ខាត

January 28, 2026
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

August 29, 2024
Facebook Twitter Google+ Pinterest VK RSS

Copyright © 2022 Rithysen-News.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ព័ត៌មានសន្តិសុខសង្គម
    • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈ&កម្សាន្ត
    • តារាខ្មែរ
    • តារាបរទេស
  • កសិកម្ម
    • អប់រំ&ចំណេះដឹង
  • កីឡា
  • សប្បុរសធម៌
  • សុខភាព&សម្រស់

Copyright © 2022 Rithysen-News.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In