(សុខភាព)៖ មនុស្សប្រហែលជា៣៩,៥% បានធ្វើរោគវិនិច្ឆ័យឃើញថាខ្លួនមានជំងឺមហារីកនៅដំណាក់កាលណាមួយនៃជីវិតរបស់ពួកគេ។ ថ្វីត្បិតតែយើងមិនអាចគ្រប់គ្រងកត្តាហានិភ័យនៃជំងឺមហារីកមួយចំនួន ដូចជាហ្សែនក៏ពិតមែន ប៉ុន្តែយើងអាចជ្រើសរើសរបបអាហារសុខភាព និងបែបបទរស់នៅល្អ ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ។
យោងតាមការស្រាវជ្រាវមួយចំនួនបង្ហាញថា ការញ៉ាំបលែងនៅក្នុងបរិមាណតិចតួច អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកមួយចំនួន។ យ៉ាងណាមិញ គ្នាយើងអាចកាត់បន្ថយហានិភ័យទាំងនេះបាន តាមរយៈការញ៉ាំបន្លែដ៏មានឥទ្ធិពលមួយប្រភេទនេះ។
ការសិក្សាអំពីគុណប្រយោជន៍នៃផ្សិត
ផ្សិតមានអត្ថប្រយោជន៍ប្រឆាំងនឹងកូលេស្តេរ៉ូល និងប្រឆាំងនឹងអាលែកហ្ស៊ី។ បន្ទាប់ពីវាយតម្លៃលទ្ធផលនៃការសិក្សាចំនួន១៧ អ្នកស្រាវជ្រាវបានរកឃើញថា ការញ៉ាំផ្សិតក្នុងបរិមាណច្រើនអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសគឺជំងឺមហារីកសុដន់។ ជាក់ស្ដែង អ្នកដែលញ៉ាំផ្សិតចំនួន១៨ក្រាមជារៀងរាល់ថ្ងៃ មានហានិភ័យក្នុងការកើតជំងឺមហារីកទាបជាងអ្នកដែលមិនញ៉ាំផ្សិតសោះដល់ទៅ៤៥%។