លោក Antonio Conte បានអះអាងថានឹងអាចពិចារណាចាកចេញពីក្លឹប Spurs ហើយ ក្រោយពីលោកដឹកនាំក្រុមមិនល្អសោះនៅប៉ុន្មានប្រកួតចុងក្រោយនេះ។
ក្រុម Spurs បានបរាជ័យក្រោមថ្វីជើងក្រុម Burnley ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតកាលពីយប់មិញ ដែលជាការចាញ់៤ដងក្នុងចំណោម៥ប្រកួតចុងក្រោយ។ លទ្ធផលនេះដែរ បានធ្វើឱ្យអ្នកចាត់ការ Conte មិនពេញចិត្តសោះឡើយ ដោយលោកមានបំណងចង់ចាកចេញពីតំណែងផង ព្រោះលទ្ធផលប៉ុន្មានប្រកួតមកនេះ មិនសមតាមអ្វីដែលលោកចង់បានទេ។
“ខ្ញុំមកទីនេះដើម្បីពង្រឹងសមត្ថភាពក្រុម ប៉ុន្តែគ្រប់យ៉ាងហាក់មិនសមតាមអ្វីដែលចង់បាននោះទេ។ ខ្ញុំចង់ជួយក្លឹប ខ្ញុំធ្វើការច្រើនណាស់ ប្រឹងប្រែងខ្លាំងណាស់។ ខ្ញុំបានចំណាយពេល២០ម៉ោងដើម្បីធ្វើការ និងសម្រាកតែ៤ម៉ោងប៉ុណ្ណោះ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ ខ្ញុំប្រហែលជាមិនមែនមនុស្សត្រឹមត្រូវដើម្បីដឹកនាំក្រុមនេះទេ”។ សម្ដីលោក Conte ៕