• Latest
  • Trending
  • All
  • News
  • Business
  • Politics
  • Science
  • World
  • Lifestyle
  • Tech
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

March 4, 2022
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

August 29, 2024
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

August 29, 2024
មើលមុខ ពួកក្រុមក្មេងទំនើង ដើរកាប់គេឯង ដើម្បីកាត់សាញ😏

មើលមុខ ពួកក្រុមក្មេងទំនើង ដើរកាប់គេឯង ដើម្បីកាត់សាញ😏

November 17, 2023
ជនជាតិវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគេចូលទៅកាប់ដើម ឈើព្រៃលិចទឹកនៅក្នុងតំបន់អភិរក្សយកមកធ្វើជាសម្រាស់ដាក់ចាប់ត្រី

ជនជាតិវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគេចូលទៅកាប់ដើម ឈើព្រៃលិចទឹកនៅក្នុងតំបន់អភិរក្សយកមកធ្វើជាសម្រាស់ដាក់ចាប់ត្រី

November 1, 2023
ជារឿងគួរឱ្យស្អប់ខ្ពើមនិងស្មោកគ្រោគបំផុតចំពោះទង្វើគ្មានគុណធម៌របស់ប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំង🤔

ជារឿងគួរឱ្យស្អប់ខ្ពើមនិងស្មោកគ្រោគបំផុតចំពោះទង្វើគ្មានគុណធម៌របស់ប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំង🤔

October 25, 2023
ជាប់អន្ទាក់សមត្ថកិច្ចហេីយប្រធានក្រុមហ៊ុន រាជ្យ សុផាន់ ភួង ខូអិលធីឌី និងបក្សពួក ករណីឆរបោកលុយពលករជាង១៤ម៉ឺនដុល្លារ សន្យាថាទៅធ្វើការងារនៅប្រទេសអូស្ត្រាលី!!!

ជាប់អន្ទាក់សមត្ថកិច្ចហេីយប្រធានក្រុមហ៊ុន រាជ្យ សុផាន់ ភួង ខូអិលធីឌី និងបក្សពួក ករណីឆរបោកលុយពលករជាង១៤ម៉ឺនដុល្លារ សន្យាថាទៅធ្វើការងារនៅប្រទេសអូស្ត្រាលី!!!

March 30, 2023
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអញ្ជើញប្រគល់ផ្ទះ១០០ខ្នង ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដល់គ្រួសារអតីតយុទ្ធជននៅស្រុកសាមគ្គីមានជ័យ!!!

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអញ្ជើញប្រគល់ផ្ទះ១០០ខ្នង ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដល់គ្រួសារអតីតយុទ្ធជននៅស្រុកសាមគ្គីមានជ័យ!!!

March 20, 2023
រដ្ឋបាលខេត្តកំពង់ឆ្នាំងអាណិតអាសូរ និងសោកស្ដាយជាទីបំផុតចំពោះហេតុការណ៍អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ផ្សារឆ្នាំង!!!

រដ្ឋបាលខេត្តកំពង់ឆ្នាំងអាណិតអាសូរ និងសោកស្ដាយជាទីបំផុតចំពោះហេតុការណ៍អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ផ្សារឆ្នាំង!!!

March 12, 2023
នាយករងវិទ្យាល័យមួយនៃខេត្តកំពង់ឆ្នាំង រំលោភកូនសិស្សបានសម្រេចច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមរ័ក្ស និងចែកចាយពេញបណ្តាញសង្គម!!!

នាយករងវិទ្យាល័យមួយនៃខេត្តកំពង់ឆ្នាំង រំលោភកូនសិស្សបានសម្រេចច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមរ័ក្ស និងចែកចាយពេញបណ្តាញសង្គម!!!

February 23, 2023
កិច្ចប្រជុំនិងធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង មន្ត្រីនគរបាលយុត្តិធ៌ម និង ពន្ធធនាគារខេត្តកំពង់ឆ្នាំង!!!

កិច្ចប្រជុំនិងធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង មន្ត្រីនគរបាលយុត្តិធ៌ម និង ពន្ធធនាគារខេត្តកំពង់ឆ្នាំង!!!

February 15, 2023
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោកនិងលោកជំទាវ ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធ ជនពិការ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកសាមគ្គីមានជ័យ!!!

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោកនិងលោកជំទាវ ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធ ជនពិការ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកសាមគ្គីមានជ័យ!!!

January 19, 2023
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានចុះដល់មូលដ្ឋានក្នុងឃុំមេលំស្រុកបរិបូណ៌ដើម្បីដោះស្រាយបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និង ឯកឧត្តម យូរ ប៉ាសិទ្ធិ!!!

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានចុះដល់មូលដ្ឋានក្នុងឃុំមេលំស្រុកបរិបូណ៌ដើម្បីដោះស្រាយបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និង ឯកឧត្តម យូរ ប៉ាសិទ្ធិ!!!

January 18, 2023
  • About
  • Advertise
  • Privacy & Policy
  • Contact
Wednesday, January 28, 2026
  • Login
rithysen-news
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ព័ត៌មានសន្តិសុខសង្គម
    • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈ&កម្សាន្ត
    • តារាខ្មែរ
    • តារាបរទេស
  • កសិកម្ម
    • អប់រំ&ចំណេះដឹង
  • កីឡា
  • សប្បុរសធម៌
  • សុខភាព&សម្រស់
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ព័ត៌មានសន្តិសុខសង្គម
    • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈ&កម្សាន្ត
    • តារាខ្មែរ
    • តារាបរទេស
  • កសិកម្ម
    • អប់រំ&ចំណេះដឹង
  • កីឡា
  • សប្បុរសធម៌
  • សុខភាព&សម្រស់
No Result
View All Result
rithysen-news
No Result
View All Result
Home ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

by admin
March 4, 2022
in ព័ត៌មានជាតិ
0
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
491
SHARES
1.4k
VIEWS
Share on FacebookShare on Twitter

រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានមតិស្វាគមន៍ និងជម្រាបជូនឯកឧត្តម Alexey Chepa ពីសក្តានុពលរបស់ខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដែលសក្តានុពលនេះបានផ្តល់ឱកាសដល់អ្នកវិនិយោគជាច្រើន មកបណ្តាក់ទុននៅខេត្តព្រះសីហនុ ក្នុងនោះក៏មានអ្នកវិនិយោគរុស្សីផងដែរ ដែលមកវិនិយោគលើវិស័យទេសចរ ជាពិសេសការវិនិយោគនៅកោះក្របី ក្នុងឃុំរាម ស្រុកព្រៃនប់ ដែលមានភាពល្បីល្បាញ ដោយបានរៀបចំយ៉ាងប្រណិត និងការថែទាំបរិស្ថានជាគំរូក្នុងការវិនិយោគនៅខេត្តព្រះសីហនុ។

កន្លងមករដ្ឋាភិបាលរុស្ស៊ី បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជានៅចងចាំនូវអ្វីដែលរុស្ស៊ីបានជួយកម្ពុជាក្នុងការកសាងប្រទេសឡើងវិញ នៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩។ រុស្ស៊ីបានជួយសម្ភារៈ បច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សដល់កម្ពុជា ហើយកន្លងមកក៏មានរដ្ឋមន្ត្រី និងអភិបាលខេត្តមួយចំនួន បានទៅទទួលបណ្តុះបណ្តាលនៅប្រទេសរុស្ស៊ីផងដែរ។ ដោយឡែកទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងរុស្ស៊ីនៅមានកម្រិតតូចនៅឡើយ តាមរយៈដំណើរទស្សនៈកិច្ចនេះ សូមឯកឧត្តមជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មមកកាន់កម្ពុជាបន្តទៀត។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ទេសចររុស្ស៊ីមកកាន់ខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីទេសចរណ៍ចិន និងវៀតណាម ក្រោយពីកូវីដ-១៩មានភាពធូរស្រាល សូមឯកឧត្តម ជួយជំរុញទេសចរណ៍រុស្ស៊ីមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ។ ដោយសារបច្ចុប្បន្នខេត្តព្រះសីហនុ មានអាកាសយានដ្ឋានអន្តរជាតិ អាចឱ្យយន្តហោះ អាចហោះឆ្លងទ្វីបចុះចតបាន សង្ឃឹមថាឯកឧត្តម Alexey Chepa នឹងជួយផ្សព្វផ្សាយដល់អ្នកទេសចររុស្ស៊ី និងអ្នកវិនិយោគរុស្ស៊ីមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើននាពេលខាងមុខ។

 

ឯកឧត្តម Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ីបានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត និងសហការីដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវប្បធម៌ ឱ្យកាន់តែល្អថែមទៀត។

ឯកឧត្តម Alexey Chepa បានកោតសរសើរដល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប និងសំណង់អគារខ្ពស់ជាច្រើន។
ឯកឧត្តមបានបន្តថា កាលពីឯកឧត្តមមកកាន់ខេត្តព្រះសីហនុកាលពីប៉ុន្មានឆ្នាំមុន មិនសូវឃើញមានជនជាតិរុស្ស៊ីច្រើនទេ បន្ទាប់ពីការផ្សព្វផ្សាយរបស់ទេសចររុស្ស៊ី បង្ហាញពីការស្វាគមន៍រាក់ទាក់របស់ប្រជាជនកម្ពុជា ធ្វើឱ្យអ្នកទេសចររុស្ស៊ីចង់មកកម្ពុជាកាន់តែច្រើន។

 

ឯកឧត្តមសង្ឃឹមថា ទេសចររុស្ស៊ី នឹងបង្វែរមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ កាន់តែច្រើនឡើង។ទន្ទឹមនោះឯកឧត្តមក៏បានគាំទ្រការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ និងខេត្តសៀមរាបផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងដំណើរទស្សនៈកិច្ចនាពេលនេះ ក៏មានបំណងអញ្ជើញប្រតិភូខេត្តព្រះសីហនុ ទៅទស្សនៈកិច្ចនៅប្រទេសរុស្ស៊ី និងប្រតិភូរុស្ស៊ីមកទស្សនៈកិច្ចខេត្តព្រះសីហនុ ដើម្បីចងសម្ព័ន្ធភាពទីក្រុងព្រះសីហនុ និងទីក្រុង Veliky Novgorod នៃប្រទេសរុស្ស៊ីនៅពេលខាងមុខ៕

Share196Tweet123Share49
admin

admin

  • Trending
  • Comments
  • Latest
មើលមុខ ពួកក្រុមក្មេងទំនើង ដើរកាប់គេឯង ដើម្បីកាត់សាញ😏

មើលមុខ ពួកក្រុមក្មេងទំនើង ដើរកាប់គេឯង ដើម្បីកាត់សាញ😏

November 17, 2023
ក្រសួងមហាផ្ទៃព្រមានថាលោកអភិបាលស្រុកកំពង់លែងត្រូវបញ្ឈប់រាល់ការបញ្ចុះបញ្ចូលឬសម្របសម្រួលចំពោះបេក្ខជន!!!

ក្រសួងមហាផ្ទៃព្រមានថាលោកអភិបាលស្រុកកំពង់លែងត្រូវបញ្ឈប់រាល់ការបញ្ចុះបញ្ចូលឬសម្របសម្រួលចំពោះបេក្ខជន!!!

May 10, 2022
លោក យូ ប៉ាសិទ្ធិ អតីត អភិបាលរងខេត្តស្ទឹងត្រែង ត្រូវរដ្ឋាភិបាល ផ្ទេរតំណែងមកកន្លែងដើមវិញ បានប្ដឹង អាជ្ញាធរ.ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានសរុបក១៥នាក់ទៅស្នងការនិងតុលាការរឿងទំនាស់ដីធ្លី នៅស្រុកបរិបូណ៌!!!

លោក យូ ប៉ាសិទ្ធិ អតីត អភិបាលរងខេត្តស្ទឹងត្រែង ត្រូវរដ្ឋាភិបាល ផ្ទេរតំណែងមកកន្លែងដើមវិញ បានប្ដឹង អាជ្ញាធរ.ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានសរុបក១៥នាក់ទៅស្នងការនិងតុលាការរឿងទំនាស់ដីធ្លី នៅស្រុកបរិបូណ៌!!!

August 10, 2022

The Scary Reason Healthy People Die After an ER Visit

0

Watch Justin Timberlake’s ‘Cry Me a River’ Come to Life in Mesmerizing Dance

0

Barack Obama’s Now Mainly Focusing on Wearing This Casual Backwards Hat

0
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

August 29, 2024
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព

August 29, 2024
មើលមុខ ពួកក្រុមក្មេងទំនើង ដើរកាប់គេឯង ដើម្បីកាត់សាញ😏

មើលមុខ ពួកក្រុមក្មេងទំនើង ដើរកាប់គេឯង ដើម្បីកាត់សាញ😏

November 17, 2023
Facebook Twitter Google+ Pinterest VK RSS

Copyright © 2022 Rithysen-News.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ព័ត៌មានសន្តិសុខសង្គម
    • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈ&កម្សាន្ត
    • តារាខ្មែរ
    • តារាបរទេស
  • កសិកម្ម
    • អប់រំ&ចំណេះដឹង
  • កីឡា
  • សប្បុរសធម៌
  • សុខភាព&សម្រស់

Copyright © 2022 Rithysen-News.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In