TUNIS, Jan 19 (Reuters) - ក្រុមសកម្មជន និងគណបក្សប្រឆាំងសំខាន់ Ennahda បាននិយាយថា កាលពីថ្ងៃពុធ បុរសជនជាតិទុយនីស៊ីម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសាររបួសដែលបង្កឡើងដោយនគរបាល ដែលជាការស្លាប់ជាលើកដំបូងដែលទាក់ទងនឹងការតវ៉ាប្រឆាំងនឹងការកាន់អំណាចបន្ថែមរបស់ប្រធានាធិបតី Kais Saied ។
តុលាការទុយនីស៊ីដែលស៊ើបអង្កេតការស្លាប់នោះបាននិយាយថា កាលពីថ្ងៃសុក្រ បុរសម្នាក់នោះត្រូវបានរកឃើញក្នុងស្ថានភាពសន្លប់នៅលើផ្លូវ Mohamed V ក្នុងរដ្ឋធានី ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយបានស្លាប់កាលពីថ្ងៃពុធ។ ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍របស់តុលាការមិនបានឱ្យដឹងថាតើបុរសនោះជាបាតុករម្នាក់ ឬមិនមែននោះទេ។
តុលាការបាននិយាយថា សាកសពបុរសនោះគ្មានស្លាកស្នាមដែលបន្សល់ពីអំពើហិង្សាទេ ហើយនឹងត្រូវប្រគល់ទៅឱ្យគ្រូពេទ្យធ្វើកោសល្យវិច្ច័យដើម្បីកំណត់ពីមូលហេតុនៃការស្លាប់ ។ ដោយបានបន្ថែមថា បានបើកការស៊ើបអង្កេត។
ប៉ុន្តែមិនមានការអត្ថាធិប្បាយភ្លាមៗពីក្រសួងមហាផ្ទៃទេ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណបក្សឥស្លាម Ennahda បាននិយាយថា លោក Ridha Bouziane ដែលជាសមាជិកម្នាក់របស់ខ្លួន បានទទួលរងអំពើហឹង្សាធ្ងន់ធ្ងរ ដែលបណ្តាលឱ្យហូរឈាមក្នុងខួរក្បាលយ៉ាងធ្ងន់ធ្ងរ៕
ប្រភព៖អគ្គស្នងការដ្ឋាននគរបាលជាតិ