ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បើកវគ្គបណ្តុះបណ្តាល មូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដល់កម្លាំងនគរបាល!!!
+++++&&&+++++
ខេត្តកំពង់ឆ្នាំង÷ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅស្នងការដ្ឋានខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ទោ រៀល សុភា តំណាងលោក ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំងជំនាញ បើកវគ្គបណ្តុះបណ្តាល មូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដល់កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ដែលមានសិក្ខាកាម ដែលជា ស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរងក្រុង ស្រុក នាយផ្នែក និង នាយរងផ្នែកព្រមទាំងមន្រ្តីចំនួន ១០៣រូប (ស្រី០១នាក់)។
វគ្គសិក្សាដែលមានរយះពេលពីរថ្ងៃនេះ នឹងបំពាក់នូវជំនាញបន្ថែមដល់មន្រ្តីអនុវត្តច្បាប់ ក្នុងការធ្វើការស្រាវជ្រាវ បទល្មើសតាមបណ្តាញបច្ចេកវិទ្យានៅតាមមូលដ្ឋានរបស់ខ្លួន។






























