អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះយកសំណាក និងបូមឈាមសត្វចិញ្ចឹមដើម្បីសិក្សាពីមេរោគដែលបង្កជាជម្ងឺឆ្លងទៅសត្វ និងមនុស្ស
ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង សហការជាមួយក្រុមការងារមកពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាចុះយកវត្ថុវិភាគ និងបូមឈាមលើសត្វចិញ្ចឹម ។ កិច្ចិការងារនេះបានចុះប្រតិបត្តិការនៅភូមិអូរ ឃុំពពេល ស្រុកបរិបូណ៌ និង ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ក្នុងគោលបំណង ដើម្បីសិក្សាពីវត្តមានមេរោគដែលមានក្នុងសត្វចិញ្ចឹមដែលបង្កជាជម្ងឺឆ្លងទៅសត្វ និងមនុស្ស។
ជាលទ្ធផល ៖ ស្រុក បរិបូណ៏ ចុះប្រមូលវត្ថុវិភាគមានតំបារតាមមាត់ តាមរន្ធគូថ បូមឈាមសរុប២០គ្រួសារ មានសត្វមាន់សរុប៩៥ក្បាល ទាសរុប២៧ក្បាល សត្វគោសរុប១៨ក្បាល និងឆ្កែ២២ក្បាល។ ដោយឡែក នៅក្រុងកំពង់ឆ្នាំង ចុះប្រមូលវត្ថុវិភាគ លើ២០គ្រួសារដូចគ្នា ក្នុងនោះ សត្វមាន់សរុប៥៦ក្បាល សត្វទា៧ក្បាល សត្វគោ៤ក្បាល និង ឆ្កែ១៧ក្បាល៕


































