ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ណែនាំមន្ត្រីរាជការ បន្តពង្រឹងសមត្ថភាពការងារលំបាត់បក្ខពួកនិយមដែលធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពការងារ
ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រពេញភារកិច្ចរបស់រាជរដ្ឋាភិបាលរយៈពេលមួយឆ្នាំកន្លងមកដោយទទួលបានជោគជ័យ ដែលជាចំណុចធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ។ និងបានណែនាំមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរតាមមូលដ្ឋាន សូមបន្តពង្រឹងសមត្ថភាពការងារលំបាត់បក្ខពួកនិយមដែលធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពការងារ និងសូមខិតខំបំពេញតួនាទីរបស់ខ្លួន ប្រកាន់ខ្ជាប់ភាពស្មោះត្រង់គិតគូរដោយយកផលប្រយោជន៍ជាតិជាធំ។
មានប្រសាសន៍ដូចនេះ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងអាជ្ញាធរបណ្តាមកពីបណ្តាក្រុង/ស្រុកទាំ៨ និងមន្ទីរជុំវិញខេត្ត។
ឯកឧត្តមបណ្ឌិត រំលេចបន្ថែមថា ក្នុងមួយរយៈកាលកន្លងមកនេះ ការឈ្លានពានពីប្រទេសសៀម បានធ្វើឲ្យកម្ពុជា វិនាសកម្មយ៉ាងធ្ងន់ធ្ងរ ដល់ប្រាសាទបុរាណដែលជាបេតិកភណ្ឌជាតិពិភពលោក។ ប្រជាពលរដ្ឋច្រើនលាននាក់បានធ្វើចំណាកស្រុក ក្លាយជាជនជនភាសិត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាមត្រូវបានបំផ្លាញ ប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាពលរដ្ឋជួបការលំបាកដោយសារគ្មានចំណូលប្រចាំថ្ងៃព្រោះនៅតាមជំរុំជនភាសឹក។ កិច្ចការទាំងអស់នេះជាបន្ទុកយ៉ាងធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាលដែលកំពុងតែប្រឹងប្រែងដោះស្រាយបញ្ហាទាំងនេះ។






























