អភិបាលខេត្តកំពង់ឆ្នាំង ជម្រុញអោយសមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខសង្គម ជាពិសេសស្គែមមិនអោយកើតមានជាដាច់ខាត
ខេត្តកំពង់ឆ្នាំង ៖ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹក និងជម្រុញអោយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធបន្តយកចិត្តទុកដាក់លើបញ្ហាសន្តិសុខសង្គម ជាពិសេសទៅលើបទល្មើសបច្ចេកវិទ្យាអនឡាញស្គែម មិនអោយកើតមានជាដាច់ខាត ។ ថ្វីត្បិតម៉ោងនេះនៅខេត្តកំពង់ឆ្នាំងអត់មានទីតាំងអនឡាញស្គែម ប៉ុន្តែសូមឲ្យលោកស្នងការបន្តផ្សព្វផ្សាយទៅដល់ឃុំ សង្កាត់ និងចាត់វិធានការទប់ស្កាត់ជាមុនទៅលើបញ្ហានេះ ។
មានប្រសាសន៍ដូចនេះនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាល ខេត្តកំពង់ឆ្នាំង ។ស្របតាមស្មារតីសេចក្តីណែនាំលេខ ៣៩៦៩ របស់ក្រសួងមហាផ្ទៃ ក្នុងគោលបំណងដើម្បី៖ ធ្វើការឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារ បញ្ហាប្រឈម និងកាលានុវត្តភាព ព្រមទាំងដាក់ចេញនូវ ទិសដៅការងារសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់ស្រមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅកែលម្អនូវចំណុចខ្វះខាត និងលើកកម្ពស់ប្រសិទ្ធភាពការងារនៅក្នុងការគ្រប់គ្រង និងដឹកនាំរដ្ឋបាលខេត្ត។
ធ្វើការពិភាក្សា និងវាយតម្លៃអំពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ បញ្ហាប្រឈមនានា សំដៅ កំណត់ទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និង ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ ការផ្តល់ស្វាសាធារណៈ ជូនប្រជាពលរដ្ឋ និង ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ បន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសន្តិសុខសង្គម និងប្តេជ្ញាមិនអោយមានបទល្មើសបច្ចេកវិទ្យាអនឡាញស្គែម ជាដាច់ខាត ។ និងសូមឲ្យកងកម្លាំង អាជ្ញាធរតាមបណ្ដាមូលដ្ឋានទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ ត្រូវសហការគ្នាឃ្លាំមើលទៅលើ ការប្រមូលផ្តុំគ្នាមកជួលផ្ទះស្នាក់នៅរបស់ជនបរទេស ចាប់ពី៣-៥ នាក់ឡើងទៅដើម្បីធ្វើការតាមដាន មើលសកម្មភាព , ខាងមន្ទីរប្រៃសណីយ៍ត្រូវពិនិត្យមើលលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតបើសិនឃើញថាផ្ទះនោះប្រើច្រើន ទំហំធំ ផ្ទះនោះក៏ជាមានចំណុចសង្ស័យ , ពិនិត្យមើលទៅលើសំរាម បើសិនផ្ទះនោះជួលមានសំរាមយើងដាក់ការសង្ស័យថាជាការប្រមូលផ្ដុំ ត្រូវដាក់កម្លាំងត្រួតពិនិត្យភ្លាម។ ជារួមត្រូវមើលតាំងពីបញ្ហាសំរាម មើលតាំងពីស្ថានភាពរស់នៅ ការស្នាក់នៅ ស្ថានភាពអគ្គិសនី បើសិនជាក្រុមនោះធ្វើសកម្មភាព មនុស្សច្រើននឹងប្រើប្រាស់ភ្លើងច្រើន ទឹកច្រើន ធ្វើសង្ស័យជំនាញពាក់ព័ន្ធ ត្រូវត្រួតពិនិត្យនិងចាប់អារម្មណ៍។ បទពិសោធន៍ទាំងអស់នេះ ដែលយើងអាចទប់ស្កាត់បទល្មើសច្ចេកវិទ្យាអនឡាញស្គែមបាន ។
ដោយឡែកទាក់ទិនទៅនឹងបទល្មើសជលផល យើងសង្កេតឃើញថាពីមួយឆ្នាំ ទៅមួយឆ្នាំ ផលនេសាទនៅក្នុងខេត្តកំពង់ឆ្នាំង សម្បូរត្រីកាន់តែច្រើនឡើងជាលំដាប់។ ក្នុងនោះមតិមហាជនមានការគាំទ្រដល់កងទ័ព ក៏ដូចជាជលផលជំនាញទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន សហការគ្នាបានយ៉ាងល្អក្នុងការទប់ស្កាត់បទល្មើសនេសាទនេះមានការថយចុះ និងជំរុញលើកទឹកចិត្តឲ្យមានការអនុវត្តវិធានការនេះជាមន្តទៀត។ ជាពិសេសសូមអរគុណដល់មន្ទីរអង្គភាពក្រុង/ ស្រុកដែលបាននាំយកអំណោយជួយដល់កងទ័ពខាងបង្ក្រាបបទល្មើសនេសាទ សង្ឃឹមថាបទល្មើសសាទនិងអស់នៅពេលខាងមុខ៕























ដោយ: សហការី rithysen news








