ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង បានរៀបចំអបអរសាទរការប្រកួតកីឡាបាល់ទាត់មិត្តភាពទេសចរណ៍ ក្រោមធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង លោកជំទាវ រួមទាំងមន្ត្រីរាជការជុំវិញខេត្ត អ្នកគាំទ្រយ៉ាងច្រើនកុះករ។
ការប្រកួតកីឡាបាល់ទាត់នេះគឺរវាង ក្រុមបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំង និងក្រុមបាល់ទាត់ តារាកម្ពុជា ដឹកនាំក្រុមដោយលោក ចា រិទ្ធី តារាភាពយន្តជើងចាស់និង លោក ខេម តារាចំរៀងដ៏ល្បីឈ្មោះនាពេលបច្ចុប្បន្ន។
ឯកត្តម ស៊ុន សុវណ្ណារិទ្ធិ បាន លើកឡើងថា ការរៀបចំប្រកួតកីឡាបាល់ទាត់ក្នុងថ្ងៃនេះ ក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព ជាពិសេសបំផុសឲ្យមានការគាំទ្រកីឡា និងចូលរួឲមជំរុញលើកទឹកចិត្តយុវវ័យឲ្យចាប់អារម្មណ៍ នាំគ្នាងាកមកលេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន (កីឡានាំមកនូវសុខភាព.កីឡារស់ក្នុងសន្តិភាព។
ថ្លែងនៅលើវេទិកាកីឡា ឯកឧត្តមអភិបាលខេត្ត សូមប្រកាសរួមបរិច្ចាគថវិការដ្ឋបាលខេត្តកំពង់ឆ្នាំងចំនួន៨០លានរៀល សម្រាប់ចូលរួម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» និងសូមអំពាវនាវ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង បន្តការចូលរួមថវិការតិចក្តី ច្រើនក្តី ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។
ការចូលរួមចំណែកជាថវិកានៅក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” គឺជាការចូលរួមដោយផ្ទាល់នៅក្នុងការកសាងការពារព្រំដែន តាមរយៈការជំរុញហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តនានា នៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអស់គឺជាម្ចាស់ ។ទាំងនេះ កើតចេញមកពីទឹកចិត្តស្នេហាជាតិ និងស្មារតីជាតិនិយមពិតប្រាកដរបស់ខ្មែរគ្រប់រូប។
ក្រោយចប់ការប្រកួតក្រុមបាល់ទាត់ទាំងពីទទួលបានលទ្ធផល ៣.៣ ស្មើគ្នា។