២៣/១០/២០២២
ខេត្តកំពង់ឆ្នាំង÷នៅថ្ងៃទី ២៣ ខែតុលាឆ្នាំ២០២២នេះឆ្លើយតបនឹងការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែល ពិបាកក្នុងការធ្វើដំណើរ ចេញចូលក្នុងការប្រកបមុខរបររកស៊ីនិងពិបាកធ្វើដំណើរទៅលេងរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល
ឥឡូវនេះក្រោមការយកចិត្តទុកដាក់ពីសំណាក់ រដ្ឋបាលខេត្តកំពង់ឆ្នាំងដឹកនាំដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានជួយសម្រួលទៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ក្នុងការនាំយកគ្រឿងចក្រទៅជួសជុលថែទាំផ្លូវក្រាលគ្រួសក្រហមមួយខ្សែរដែលតភ្ជាប់ពីផ្លូវជាតិលេខ ៥៣ ចូលទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ដែលកំពុងរងការខូចខាត យ៉ាងធ្ងន់ធ្ងរដោយសារទឹកភ្លៀងនារដូវវស្សា ជូនបងប្អូនប្រជាពលរដ្ឋហើយ🙏🙏🙏 ។
ជំនួសមុខអោយប្រជាពលរដ្ឋក្នុងឃុំជៀបស្រុកទឹកផុស លោកស្រី ហែម គៀន មេឃុំ ជៀប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នឹងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងដែលបានគិតគូរពីសុខទុក្ខក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសូមគោរពជូនពរ ឯកឧត្តម ទទួលបាន ជោគជ័យគ្រប់ភារកិច្ចការងារនិងបន្តដឹកនាំខេត្តកំពង់ឆ្នាំងឲ្យកាន់តែរីកចម្រើនជានិរន្តរ៍។
ដោយrithysen news