១៩/១០/២០២២
ខេត្តកំពង់ឆ្នាំង÷នៅវេលាម៉ោង១៩.៣០នាទី ថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២២នៅចំណុចក្នុងភូមិ ឯលិច ឃុំច្រណូក ស្រុកកំពង់លែង មានករណីអគ្គីភ័យមួយបានកើតឡើង បណ្ដាលឱ្យផ្ទះ០១ខ្នងទំហំ ៤,៥០ម៉ែត្រ × ៣,៥០ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលក្តា ឆេះខូចខាតទាំងស្រុង ។
ម្ចាស់ផ្ទះដែលរងគ្រោះដោយអគ្គីភ័យនោះមានឈ្មោះ អោ អឿន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
សម្ភារៈដែលបានត្រូវអគ្គីភ័យលេបត្របាក់រួមមាន
– ផ្ទះ ចំនួន០១ខ្នងឆេះអស់ទាំងស្រុង
– ឆេះអាគុយ ចំនួន០៤
– ឆេះផ្ទាំងសូឡា ចំនួន០២ផ្ទាំង
– ឆេះលុយរៀល ចំនួន២០មុឺនរៀល
– ឆេះលុយដុល្លា ចំនួន១០០ដុល្លា នឹងសំភារះក្នុងផ្ទះមួយចំនួនទៀត ។
មូលហេតុ បើតាមការបញ្ជាក់គឺដោយសារឆ្លងចរន្តអគ្គិសនី ហើយម្ចាស់ផ្ទះមិនបាននៅ បិទទ្វាចាក់សោចោល៕
ដោយសហការី rithysen news