កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះឯកឧត្ដម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ព្រះរាជអាជ្ញារង ប្រធានលេខាធិការដ្ឋាននិងមន្ត្រីបំរើការនៅក្នុងស្ថាបន័អយ្យការខេត្តកំពង់ឆ្នាំងបាន អញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង និងឯកឧត្តម គុយ សុផល ចែកជូនប្រជាពលរដ្ឋនៅឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម អុិត សុធា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ និងធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវជីវភាពធូរធាសុខភាពរឹងមាំ ពិសេសពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទទួលបានវ៉ាក់សាំងដូសមូលដ្ឋានស្ទើរគ្រប់ក្រុមគ្រួសារ នេះក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឲ្យចៀសផុតពីការឆ្លងរាលដាលជំងឺដ៏កាចសាហាវមួយនេះ ដោយមិនប្រកាន់និន្នាការនយោបាយ ឬជនបរទេសនោះឡើយ ។ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសបានគិតគូរពីប្រទេសជាតិ គិតគូរពីប្រជាជន ធ្វើយ៉ាងណាឲ្យប្រទេសរួចផុតពីភាពក្រីក្រ ប្រជាជនមានភាពសម្បូរសប្បាយរុងរឿង មានការរីកចម្រើន និងមានជីវភាពធូរធា រក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ។ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ដែលប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់ មានបេះដូងប្រកាន់ភាពសច្ចយុត្តិធម៌ចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា តួយ៉ាងដូចជា មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍ ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញការសម្រេចរបស់តុលាការបារាំង ដោយអះអាងថា អ្វីដែលលើកឡើងដោយ សម រង្ស៉ី មិនមានការពិតនោះឡើយ តុលាការកត់សម្គាល់ថា ជនជាប់ចោទ សម រង្ស៉ី មិនបានផ្តល់នូវការបញ្ជាក់ ឬកោសល្យវិច័យណាមួយឱ្យបានច្បាស់ នាពេលសវនាការនោះទេ។
ឯកឧត្ដម អុិត សុធា បានថ្លែងទៀតថានៅ ថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ប្រជាពលរដ្ឋមានអាយុគ្រប់បោះឆ្នោតអាយុចាប់ពី១៨ឆ្នាំ មានសិទ្ធិចូលរួមបោះឆ្នោតបាននៅតាមមូលដ្ឋានរបស់ខ្លួនដែលមានសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗត្រូវបំពេញ។ ដូចនេះប្រជាពលរដ្ឋទាំងអស់ដែលមានអាយុគ្រប់បោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដោយត្រៀមឯកសារមួយចំនួនដែលត្រូវយកទៅចូលរួមធ្វើការបោះឆ្នោត ដូចជា ប័ណ្ណព័ត៌មានបោះឆ្នោត និងអត្តសញ្ញាណបណ្ណ។ ប្រសិនបើប្រជាពលរដ្ឋណាមិនទាន់មានប័ណ្ណបោះឆ្នោត ត្រូវទាក់ទងមេភូមិ មេឃុំក្នុងមូលដ្ឋានរបស់ខ្លួន ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដម អុិត សុធា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ សម្តេច ចៅហ្វាវាំង គង់ សំអុល ឯកឧត្តម គុយ សុផល ឯកឧត្តម កុល ប៊ុនល៏ និងឯកឧត្តម សំ ប្រជាមានិត ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាល សម្តេច និងឯកឧត្តម តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងមួលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយ នោះឡើយ ។
សូមបញ្ជាក់ផងដែរថា អំណោយដែលនាំយកទៅចែកជូនប្រជាពលរដ្ឋនាពេលនេះមាន អង្ករ មី ទឹកត្រី ទឹកសុីអីវត្រីខ ទឹកផ្លែឈើគ្រប់មុខនិងថវការមួយចំនួន ៕