កំពង់ឆ្នាំង៖អាជ្ញាធរឃុំឆ្នុកទ្រូ និងអាជ្ញាធរស្រុកបរិបូរណ៍ ធ្លាប់បានឱ្យកម្លាំងជំនាញចុះមករៀបចំសណ្ដាប់ធ្នាប់សេវាសារធារណះ ដើម្បីសម្រេចបាននូវបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបំលាស់ទីអោយប្រជាពលរដ្ឋរស់នៅលើទឹកមករស់នៅលើគោកវិញ ។
ការបំលាស់ទីនេះអាជ្ញាធរខេត្តបានបង្កើតគណះកម្មាការ មានមន្ត្រីថ្នាក់ខេត្ត.ស្រុក.ឃុំ ចូលរួមអនុវត្តចាប់តាំងពីឆ្នាំ២០១៨កន្លងមកម្លេះ មកដល់ ថ្ងៃទី៣ តុលាឆ្នាំ២០២២នេះអាជ្ញាធរអះអាងថា មិនទាន់បានសម្រេច១០០%នៅឡើយទេ នៅសល់១ឬ២% ។
ជាក់ស្តែង ជាង១ខែថ្មីៗនេះ អាជ្ញាធរ ស្រុក ឃុំ បានចុះមកធ្វើកិច្ចសន្យាដល់ម្ចាស់ផ្ទះបណ្ដែតទឹកដែលចចេស មិនព្រមចូលទៅរស់នៅលើគោកទៅតាមក្បាលដីដែលក្រុម គណះកម្មការចែកឱ្យរៀងៗខ្លួន នឹងបានដាក់ឱសានុវាទកំណត់ឱ្យអូសផ្ទះចូលតាមគោលដៅ កំណត់ត្រឹមថ្ងៃទី១ខែតុលាឆ្នាំ២០២២ ប៉ុន្តែមកដល់ថ្ងៃនេះហួសពេលហើយ នៅតែផ្ទះបណ្ដែតនៅលើផ្ទៃទឹកដដែល គ្មានចំណាត់ការណាមួយឱ្យមានភាពជឿជាក់អ្វីនិងមានប្រសិទ្ធភាពឡើយ ។
ដោយឡែកនៅតាមដងផ្លូវលេខ៥២នៅចំណុចខាងមុខផ្សាសមុទ្រទឹកសាបឆ្នុកទ្រូ មានក្រុមអាជីវករ លក់ដូរបែបអាណាធិបតេយ្យ ពាសពេញតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់គ្មានសោភណ្ឌ័ភាព អ្វីឡើយ ។
យោងតាមប្រភពពីក្រុមអាជីវករមួយចំនួន លក្ខ័ខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មានថា សព្វថ្ងៃពួកគាត់ស្ទើដាច់បាយហើយដោយសារ ក្រុមខ្លួនជឿជាក់លើការសន្យារបស់អាជ្ញាធរខ្លាំងពេក ពួកគាត់បានចំណាយលុយរាប់ពាន់មានអ្នកខ្លះរាប់ម៉ឺនដុល្លាក៏មានដែរ យកលុយទៅកក់តូបក្នុងផ្សានិងធ្វើតូបចំណាយដោយខ្លួនឯង ដើម្បីបានចូលលក់ដូរក្នុងផ្សាដែលក្រុមហ៊ុនទើបធ្វើហើយថ្មីៗ មានអ្នកខ្លះចូលលក់បាន២ឆ្នាំអ្នកខ្លះបាន៣ឆ្នាំ គឺលក់ស៉ីដាច់ដើមអស់ហើយ ចាំមើលអាជ្ញាធរ ចំណាត់ការ ប៉ុន្តែគ្មានចំណាត់ការ .ប្រសិនបើមានបែបធូរលុង គឺគ្មានប្រសិទ្ធភាពម្ដងណាឡើយ។
រហូតមកដល់ពេលនេះ អ្នកគេមិនចំណាយលុយ គេបានលក់ដូក្រៅផ្សា រ តាមដងផ្លូវ ដោយសេរី មិនគិតអំពីសណ្ដាប់ធ្នាប់អ្វីឡើយ។
កន្លងមកលោក ចេង ចាន់ដូណាចៅហ្វាយស្រុក ធ្លាប់ធ្វើការសន្យាចំពោះមុខប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានថា លោកមិនអនុគ្រោះឱ្យផ្ទះបណ្ដែតទឹក ដែលនៅសេសសល់ប្រមាណ១ឬ២%នោះនៅបណ្ដែតលើផ្ទៃទឹកបន្តទៀតឡើយ។
ចំណែកសណ្ដាប់ធ្នាប់ក្នុងផ្សាសមុទ្រទឹកសាបឆ្នុកទ្រូ គឺលោកមិនបណ្ដោយឱ្យលក់ដូរគ្មានរបៀបបែបអាណាធិបតេយ្យបន្តទៀតនោះដែរ លោករង់ចាំពេលវេលាមកដល់តែប៉ុណ្ណោះ។
លោកបញ្ជាក់បន្ថែមថា ដើម្បីឲ្យមានតម្លាភាព ផ្ទះបណ្ដែតទឹករាប់ពាន់ខ្នងត្រូវបានចូលចតតាមគោលដៅ តាមក្បាលដីដែលអាជ្ញាធរចែកឱ្យអស់ហើយ លោកមិនបណ្ដោយឱ្យនៅសល់១ឬ២%នោះបំផ្លាញគោលការបំលាស់ទីរបស់រាជរដ្ឋាភិបាលបានឡើយ នេះជាសម្ដីផ្ទាល់របស់លោក ចេង ចាន់ដូណាអភិបាលស្រុកបរិបូរណ៍លោកប្រាប់ដោយផ្ទាល់ចំពោះអង្គភាពសារព័ត៌មានយើង ។
គួររំលឹកផងដែរថា វិធានការរបស់អាជ្ញារធរស្រុក កាលពីលោក យឹម សារិន ចាអភិបាល លោក ក៏ធ្លាប់បានដាក់សានុវាទ បែបនេះបីឆ្នាំជាប់ៗគ្នា តែគ្មានប្រសិទ្ធភាព ទើបធ្វើឱ្យមជ្ឈដ្ឋានប្រជាពលរដ្ឋធ្វើការរិះគន់ចំៗថា វិធានការរបស់អាជ្ញាធរគ្មានប្រសិទ្ធភាព ឡេីយ ។
មកដល់ពេលនេះមហាជនរង់ចាំមើលថា តើការសន្យារបស់លោក ចេង ចាន់ដូណា ចៅហ្វាយស្រុកបរិបូរណ៍ទើបឡើងថ្មីមានប្រសិទ្ធភាពកំរិតណា??
បើគ្មានប្រសិទ្ធភាពទេ អភិបាលមុន និងអភិបាលក្រោយ ដៀតែខ្នូច ៕
ដោយកសហការី rithysen news