២៧/០៩/២០២២
ខេត្តកំពង់ឆ្នាំង÷ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ផ្ទះដែលនៅជាប់នឹងដី ក្នុងភូមិសាស្រ្តទឹកលិចនៃតំបន់ទន្លេ តែងតែលិចនៅរដូវទឹកឡើង។
វិធានការនៅពេលលិចពួកគាត់ត្រូវតែចល័តរកទីទួលសុវត្ថិភាព រឺខ្លះជ្រកតាមទូកនៅក្នុងព្រៃដែលពួកគាត់គិតថាមានសុវត្ថិភាព។
តំបន់ផ្លូវទូក មានផ្ទះប្រជាពលរដ្ឋខ្លះធ្វើផុតពីទឹក. មានផ្ទះខ្លះមានពោង រឺធុងសម្រាប់បណ្តែត. តែតូបជាប់នឹងដី គឺត្រូវតែលិចហើយ។
ក្នុងករណីនេះបើចាំបាច់អាជ្ញាធរ ឃុំ ស្រុក ខេត្ត និងជន្លៀស ពលរដ្ឋឡើងមករស់នៅទីទួលសុវត្ថិភាព រឺមួយមកនៅក្នុងទីធ្លាវត្តអារាម.ចំណែកពលរដ្ឋមួយចំនួនទៀតដែលមានផ្ទះ ខ្ពស់ពួកគាត់មិនចង់ទៅរស់នៅលើទីទួលសុវត្ថិភាពក៍ អាចស្នាក់នៅជាមួយបងប្អូនរបស់គាត់បាន។
ពីមុនពួកគាត់រស់នៅបណ្តែតទឹកទាំងអស់ តែឥឡូវត្រូវបន្លាស់ទីមកនៅតំបន់រៀបរយរបស់រដ្ឋបាលខេត្តតាំងពីអំឡុង ឆ្នាំ២០១៧។
ជាផែនការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ជារៀងរាល់ឆ្នាំអាជ្ញាធរ តែងតែត្រួតពិនិត្យជាប្រចាំ នឹងមានវិធានការ ដើម្បីបម្លាស់ទីឡើងលើគោក រួមទាំងត្រៀមស្បៀងអាហារផងដើម្បីជួយទៅដល់ពលរដ្ឋក្នុងតំបន់នោះនិងតំបន់ផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយមិនដែលខកខានម្ដងណាឡើយ៕
By rithysen news