ខេត្តកំពង់ឆ្នាំង÷កាលពីពេលថ្មីៗនេះសារព័ត៌មានជាច្រើនបានចេញផ្សាយជុំវិញការប្រើគ្រឿងចក្រលួចឈូសឆាយរំលោភបំពាន ទន្ទ្រានយកដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាដីព្រះរាជក្រឹត្យឆ្នាំ ១៩៩៣នៅចំណុច(អូចាប់ប្រាំង.និងចំណុចថ្មបណ្ដើត ស្ថិតនៅក្នុងភូមិដំណាក់ខ្លុងឃុំក្តុលសែនជ័យស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ពីសំណាក់ជនខិលខូច រួចមកគេសង្កេតឃើញថាមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងដែលមានលោកលែង សំអេត ជាអនុប្រធានមន្ទីរទទួលបន្ទុកកិច្ចការងារគាំពារព្រៃឈើក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនិងលោក ម៉មផល្លា ជាប្រធានមន្ទីរសាមុី ហាក់ដូចជានៅទ្រឹង ធ្វើដូចគ្មានអ្វីកើតឡើង មិនមានសេចក្តីថ្លែងការណ៍មួយណា ជូនដល់មហាជនសោះ។
ពីព្រោះថាកន្លងមកគេសង្កេតឃើញថាមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សកម្មណាស់ ឲ្យតែព័ត៌មានចេញផ្សាយពាក់ព័ន្ធទៅនឹងដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលជាភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង គឺប្រតិកម្មឆ្លើយតប ភ្លាមៗ។
តែចម្លែករឿងពីករណីចុងក្រោយនេះមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងហាក់ដូចជានៅស្ងៀមស្ងាត់ មិនមានប្រតិកម្មណាមួយឆ្លើយតប ទៅបណ្ដាញសារព័ត៌មានវិញសោះ តើមូលហេតុអ្វីទៅទាន..?
បើតាមប្រភពមួយបានបង្ហើបឱ្យដឹងថាទោះបីជាមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងមិនមានការឆ្លើយតបទៅនឹងសារព័ត៌មានក្តីតែលោកលែង សំអេត ដែលមានតួនាទីជាអនុប្រធានមន្ទីរទទួលបន្ទុកកិច្ចការងារគាំពារព្រៃឈើក្នុងភូមិសាស្ត្រទូទាំងខេត្តកំពង់ឆ្នាំងកំពុង ឆ្លេឆ្លា រកគន្លឹះដោះស្រាយជាមួយថ្នាក់ដឹកនាំខេត្ត និង រដ្ឋមន្ត្រីរបស់ខ្លួន ដើម្បីគេចផុតពីកំហុស។
-ជាក់ស្ដែងដីដែនជម្រកសត្វព្រៃនៅចំណុច(ថ្មបណ្ដើត)ស្ថិតនៅក្នុងភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ឈ្មួញម្នាក់ដែលអានថាជាម្ចាស់ដីឈ្មោះ គ្រូ ភឿន ជានាយកសាលា ពានី ក្នុងស្រុកកំពង់ត្រឡាច ដែលកំពុងកាន់កាប់និងធ្វើសកម្មភាពឈូសឆាយជាប់ជាប្រចាំរាល់ថ្ងៃ បានលើកឡើងថា ដីទាំងអស់នេះមានប្លង់រឹងគាត់បានទិញពីប្រជាពលរដ្ឋនិងមួយចំនួនទៀតគឺ គាត់ទិញតាមការចង្អុលបង្ហាញរបស់មន្ត្រីបរិស្ថាន មានលោក លែង សំអេត.លោកភី និងលោក សល់។
មន្ត្រីបរិស្ថានទាំងនេះបានចង្អុលបង្ហាញប្រាប់ថាទីតាំងដីចំណុចនោះព្រំខាងកើតទល់នឹងផ្លូវរទេះគឺមិនជាប់ពាក់ព័ន្ធនិងដីដែនជម្រកឡើយឡើយ។
ក្រោយពីទិញរួចគាត់ក៏បានធ្វើការឈូសឆាយជាបន្តបន្ទាប់មិនមានឧបសគ្គអ្វីឡើយ ស្រាប់តែពេលថ្មីៗនេះក្រោយពីសារព័ត៌មានបានផ្សាយរឿងដីនៅចំណុចនោះ ស្រាប់តែឃេីញលោកលែង សំអេត និងមន្ត្រីបរិស្ថានផ្សេងទៀតនាំគ្នាទៅបោះបង្គោលព័ទ្ធកាត់យកដី ដែលគាត់ឈូសឆាយរួច ហើយប្រាប់ថាដីនេះគឺជាដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅវិញ។
ចំណុចត្រង់នេះលោកគ្រូ ភឿន ម្ចាស់ដីគាត់ឆ្ងល់ថាកាលពីលោកលែង សំអេតលោកភី.លោក សល់មកចង្អុលបង្ហាញដីនៅចំណុចនេះប្រាប់គាត់ថាព្រំខាងកើតជាប់នឹងផ្លូវរទេះមិនជាប់ពាក់ព័ន្ធនឹងដីដែនជម្រកសត្វព្រៃទេ ចុះហេតុអ្វីពេលនេះបែរជាជាប់ពាក់ព័ន្ធទៅវិញ..?។
(ដាក់សំឡេងសម្ភាសន៍)
-ចំណែកឯការបោះបង្គោលព្រំប្រទល់ដែនជម្រកសត្វព្រៃភ្នំឱរាល់ នៅចំណុច ចម្ការមុចក្នុង ភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ក៍បានរំលោភចូលដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណជា4ទៅ5គ្រួសារថែមទៀតផង ។
ការបោះបង្គោលនោះគឺមិនត្រឹមត្រូវតាមលេខនិយាមការ របស់ក្រសួងបរិស្ថានទេគឺជាចេតនា រំលោភបំពានពីសំណាក់លោក លែង សំអេត និងបក្សពួករបស់ខ្លួនតែម្ដងទង្វើនេះធ្វើឲ្យមានការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋខ្លាំងណាស់។
ចំណែកឯលោក ម៉ម ផល្លា ជាប្រធានមន្ទីរបរិស្ថានគឺមិនខ្វល់អ្វីទាំងអស់ជឿទៅតាមការចង្អុលបង្ហាញនិងរបាយការណ៍របស់លោកលែង សំអេត
ប៉ុណ្ណោះដូចសម្លោកថា(ជិះសេះលែងដៃ)។
-កន្លងមកកាលពីថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសារព័ត៌មាន(ជីវិតនិងកីឡា)ដោយក្នុងខ្លឹមសារត្រង់ ចំណុចមួយបានលើកឡើងថាដីនៅក្នុងឃុំជៀប.ឃុំក្បាលទឹក.ឃុំទួលខ្ពស់.ភូមិក្តុលសែនជ័យ បានវាស់វែងក្នុងក្របខណ្ឌបទបញ្ជា 001 រួចហើយ។
តែការពិតឃុំ ជៀប ទាំងមូលគឺមិនទាន់បានវាស់វែងដូចការថ្លែងការណ៍របស់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងឡើយនេះបេីតាមការបញ្ជាក់របស់អាជ្ញាធរក្នុងខេត្តកំពង់ឆ្នាំង តែចំពោះឃុំបីផ្សេងទៀតគឺឃុំទួលខ្ពស់ ឃុំក្បាលទឹក ឃុំក្តុលសែនជ័យ ពិតជាបានវាស់វែងរួចមែន។
ដូច្នេះការចេញសេចក្តីថ្លែងការណ៍របស់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២២គឺមានចេតនាភូតកុហកថ្នាក់ដឹកនាំក្រសួងបរិស្ថានពិសេសគឺភូទកុហក សម្ដេច ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើបាបប្រជាពលរដ្ឋទូទាំងឃុំជៀបទាំងមូល។
(តើចំណុចត្រង់នេះជាចេតនាអ្វីទៅ..?)
-ជុំវិញអត្ថបទខាងលើនេះគ្រាន់តែជាសារមួយជូនដល់ថ្នាក់ដឹកនាំខេត្តនិងក្រសួងដែលពាក់ព័ន្ធ ដើម្បីស្រាវជ្រាវថាតើព័ត៌មានផ្សាយពិតឬមួយក៏ប្រឌិត។
(រាល់ការចេញផ្សាយរបស់សារព័ត៌មាន ឬទ្ធិ សែន គឺមានការទទួលខុសត្រូវចំពោះច្បាប់ស្ដីពីរបបសារព័ត៌មាន)។