កំពង់ឆ្នាំង : ឯកឧត្តម ស៊ុន អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងក្រុមការងារ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិតាតាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ចំនួន ៤៥៦គ្រួសារ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីសារៈសំខាន់នៃសុខសន្តិភាព ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងជាជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍគ្រប់វិស័យនៅមូលដ្ឋាន។ នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានជម្រាបជូនផងដែរអំពីគម្រោងផែនការអភិវឌ្ឍន៍របស់ខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងការកសាងផ្លូវបេតុង និងស្ពានជាច្រើនកន្លែង នៅក្នុងស្រុកជលគីរី ដើម្បីប្រែក្លាយស្រុកជលគីរីឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត។
មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តរួមគ្នាអនុវត្តវិធានការ “៣កុំ និង៣ការពារ” ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ពិសេសប្រភេទវីរុសបំប្លែងថ្មី អូមីក្រុង និងសូមឲ្យបងប្អូនអញ្ជើញទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។
អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៤៥៦គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គ.ក្រ ត្រីខ ១យួរ ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ។ ខ្ញុំបាទក៏បានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន ៤០តោន ជូនអាជ្ញាធរឃុំ សម្រាប់សាងសង់ផ្លូវបេតុងក្នុងឃុំព្រៃគ្រីផងដែរ៕
អត្ថបទដោយ: សហការី rithysen-news