+++++&&&+++++
២០/០៣/២០២៣
កំពង់ឆ្នាំង÷ផ្ទះចំនួន១០០ខ្នង ជាអំណោយរបស់សម្តេតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីរនៃព្រះរាជាណាចក្រកកម្ពុជា ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជន នៅភូមិអូការខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាថ្នាក់
ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សប្បុរសជន ជាច្រើនផងដែរ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាៈ ផ្ទះដែលប្រគល់ជូនប្រជាពលរដ្ឋនាពេលនេះធ្វើពីដែក និងស្មាតបត ប្រក់សង្ក័សី ទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ និង តសំយ៉ាប៣ម៉ែត្រ រួមនឹងបន្ទប់ទឹក១ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជា ដែលសាងសង់ដោយឧកញ៉ា វិញ ហួរ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ស្ថិតនៅ ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថាៈ នៅក្នុងដីសម្បទានសង្គមកិច្ចនេះ បានអភិវឌ្ឍន៍ផ្លូវ៦០ម៉ែត្រ ហើយកន្លែងនេះក្រោយពីមានការអភិវឌ្ឍនោះនឹងក្លាយជាតំបន់ទេសចរណ៍មួយ ដ៏ប្រសើបំផុត នឹងបង្កើនមុខរបរមួយជូនប្រជាពលរដ្ឋសម្រាប់លក់ជូនភ្ញៀវទេសចរណ៍ជួយបង្កើនជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋអោយបានល្អប្រសើរ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី
គន់ គីម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូន ដែលទើបបានទទួលផ្ទះថ្មី ត្រូវខិតខំប្រឹងប្រែងរស់នៅក្នុងសង្គមដែលកំពុងរីកចម្រើនមួយនេះ ជាពិសេសត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឲ្យសមាគមអតីតយុទ្ធ
ជនខេត្ត ចុះពិនិត្យរកមើលសមាជិក ដែលអត់ដី អត់ផ្ទះពិតប្រាកដ ដើម្បីគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ ជូនបន្ថែមទៀត។
គ្រួសារអតីតយុទ្ធជនទាំអស់ដែលទើបទទួលបានផ្ទះថ្មី នាពេលនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលបានគិតគូរ ពីសុខទុក្ខរបស់ពួកគាត់ ទាំងជីវភាពរស់នៅទាំងសុខភាព ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត។ លើសពីនេះ បានផ្តល់ប័ណ្ណ ប.ស.ស សម្រាប់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយមិនអស់ប្រាក់ទៀតផត ។
នៅក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, លោកឧកញ៉ា វិញ ហួរ បានឧបត្ថម្ភជូនបងប្អូនដែលទទួលបានផ្ទះ ទាំង១០០គ្រួសារ ក្នុងមួយគ្រួសារ ២០ម៉ឺនរៀល អង្ករ១០០
គីឡូក្រាម គ្រឿងឧបភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខបន្ថែមទៀត៕
ដោយ សហការី rithysen news